Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅភូមិស្រះទឹកតេជោសែនជ័យ រៀបចំដាំដំណាំយុទ្ធសាស្ត្រជុំវិញផ្ទះដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ

បានផុស

នៅ

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន រស់នៅ ភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យ លោក គន់ គីម មានប្រសាសន៍កោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅទីនោះដែលទទួលបានផ្ទះ ចេះថែទាំ និងរៀបចំផ្ទះយ៉ាងស្អាត និងស្នើឱ្យបងប្អូនទាំងអស់សូមចាប់ផ្តើមរៀបចំដាំដុះដំណាំបន្លែ ដំណាំហូបផ្លែ និងដំណាំយុទ្ធសាស្ត្រនានានៅជុំវិញផ្ទះរបស់ខ្លួន និងចិញ្ចឹមសត្វឱ្យបានកាន់តែច្រើន ព្រោះដំណាំ និងសត្វចិញ្ចឹមទាំងនេះនឹងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃទៅថ្ងៃមុខ។

លោកទេសរដ្ឋមន្រ្តី ក៏បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុប្រធានទី១សមាគម និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរ មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ប្រជាជនកម្ពុជា ជាពិសេសបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានតស៊ូការពារមាតុភូមិកម្ពុជាឲ្យមានសុខសន្តិភាពរហូតមក និងបានចាត់ឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសមូលដ្ឋានចុះពិនិត្យតាមដានពីការរស់នៅ និងសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជន ជាប់ជាប្រចាំ និងពិនិត្យឱ្យបានហ្មត់ចត់ចំពោះការដាក់ពាក្យស្នើសុំដី និងផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន រូបណាដែលខ្វះខាតពិតប្រាកដដើម្បីរៀបចំដោះស្រាយទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏បានជូនពរឱ្យអតីតយុទ្ធជន និងនិវត្តជនទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អគ្រប់ៗគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម