កម្ពុជា​នឹងមានរោងចក្រ​​ដំឡើង​កង់​​អាគុយ​ខ្លួន​ឯង មិនបាច់នាំចូលពីក្រៅប្រទេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា​នឹងមានរោងចក្រ​​ដំឡើង​កង់​​អាគុយ​ខ្លួន​ឯង មិនបាច់នាំចូលពីក្រៅប្រទេស

បានផុស

នៅ

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសនៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. លើគម្រោងបង្កើតរោងចក្រដំឡើងទោចក្រយាន ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង នា​ក្រុងបាវិតខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រនេះ ប្រើប្រាស់​ទុនវិនិយោគប្រមាណ ១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង។

កម្ពុជា​ជា​មជ្ឍមណ្ឌល​ផលិតកង់​ដ៏ធំបំផុត​មួយ​របស់​ពិភពលោក។ កម្ពុជា​ជាប់ចំណាត់​ថ្នាក់លេខ១ ក្នុងតំបន់​អាស៊ាន និង​ចំណាត់​​ថ្នាក់លេខ៥ នៅក្នុងពិភពលោក ក្នុងចំណោម​ប្រទេស​នាំចេញ​កង់ច្រើន​ជាងគេ។

បើយោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​មាន​រោងចក្រ​ចំនួន​៥ ដែលកំពុង​ដំឡើង​កង់នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ ​ទីផ្សារសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក។

នៅក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញកង់ទៅក្រៅប្រទេស​ក្នុងទំហំទឹកប្រាក់ជាង ៥០០ លាន​ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services