បច្ចេកវិទ្យា
កីឡាប៉ុន្មានប្រភេទនេះ មហាសេដ្ឋីបច្ចេកវិទ្យា ៥ រូប និយមលេងមិនដែលអាក់ខាន
បើទោះបីជារវល់កិច្ចការផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែក្នុងចំណោមមហាសេដ្ឋីលើពិភពលោកជាច្រើននាក់តែងតែឆ្លៀតពេលកម្សាន្តនៅសកម្មភាពជាច្រើន។ ជាឧទាហរណ៍ លោក Elon Musk បានស្វែងយល់ពីសិល្បៈក្បាច់គុន និងចំបាប់ផ្សេងៗ ខណៈពេលដែលលោក Jeff Bezos ចូលចិត្តសកម្មភាពផ្សងព្រេងដូចជា មុជទឹក និងឡើងភ្នំជាដើម។
ខាងក្រោមនេះជាប្រភេទកីឡាជាច្រើនផ្នែកដែលកំពូលមហាសេដ្ឋីបច្ចេកវិទ្យា ៥ រូប និយមលេងមិនដែលអាក់ខានឡើយ។
១ Elon Musk អាយុ ៥២ ឆ្នាំ

រាយការណ៍ដោយ Business Insider បានបញ្ចាក់ថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានស្វែងយល់ពីក្បាច់គុនផ្សេងៗគ្នា ដូចជាការ៉ាតេ និងយូដូ ជាដើម។ គាត់ក៏បានចូលរួមក្នុងកីឡាចំបាប់ផងដែរ ដោយចែករំលែកនៅក្នុងការបង្ហោះ Twitter ឆ្នាំ ២០២២ បទពិសោធន៍របស់គាត់ក្នុងការគ្រប់គ្រង បោះអ្នកចំបាប់ Sumo ជើងឯកពិភពលោក។ លើសពីនេះទៀត ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីរូបនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៩៧ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តី Forbes ។
២ Jeff Bezos អាយុ ៦០ ឆ្នាំ

ស្ថាបនិកក្រុមហ៊ុន Amazon ដែលល្បីល្បាញសម្រាប់ការស្វែងរកភាពរំភើប ចូលរួមក្នុងសកម្មភាពចម្រុះដូចជា ការជិះសេះ ការមុជទឹក ការឡើងភ្នំ និងការរុករករូងភ្នំ។ គាត់បានចូលរួមក្នុងកីឡាប្រពៃណី ដោយបានប្រកួតប្រជែងជាមួយសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នៅក្នុងការប្រកួតកីឡាវាយកូនបាល់ដ៏ល្បីល្បាញឆ្នាំ ២០០១។ ថ្លែងនៅក្នុងបទសម្ភាសន៍របស់ CNN លោក Bezos បានបង្ហាញពីកីឡាដែលគាត់ចូលចិត្តគឺបាល់ទាត់ ជាហ្គេមដែលគាត់បានលេងក្នុងវ័យកុមារភាព។ ចំណែកឯទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ១៩៥.៤ ពាន់លានដុល្លារ ។
៣ Mark Zuckerberg អាយុ ៣៩ ឆ្នាំ

ស្ថាបនិក Facebook និង Meta រូបនេះ តែងតែបង្ហោះរូបថតផ្ទាល់ខ្លួន ដែលចូលរួមក្នុងកីឡាផ្សេងៗ រួមទាំងការហ៊ុមព័ទ្ធ កីឡា Jiu-Jitsu ប្រេស៊ីល និងសិល្បៈក្បាច់គុនចម្រុះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជានិច្ចកាល។ មហាសេដ្ឋីរូបនេះបាននិយាយដែរថា គាត់ធ្លាប់រត់ការច្រើន ប៉ុន្តែចាប់តាំងពីពេលនោះមកគាត់បានងាកចេញពីការងារនោះ ដោយសារគាត់ចង់បានសកម្មភាពដែលអាចជួយគាត់ឲ្យឈប់ពីការងារ។ កាសែត New York Post បានរាយការណ៍ថា ឧទាហរណ៍នៃកីឡាបែបនេះនឹងជាកីឡាវាយកូនបាល់ ដូចដែលលោក Zuckerberg បាននិយាយថា គាត់ចូលចិត្តលេងកីឡារៀងរាល់ព្រឹក មុនពេលចាប់ផ្តើមការងារជាយន្តការដោះស្រាយ។ បច្ចុប្បន្ន លោក Zuckerberg មានទ្រព្យសម្បត្តិសរុប ១៧៩.៥ ពាន់លានដុល្លារ។
៤ Larry Ellison អាយុ ៧៩ ឆ្នាំ

ស្ថាបនិករបស់ Oracle ត្រូវបានគេស្គាល់ថា ចំណង់ចំណូលចិត្តរបស់គាត់សម្រាប់កីឡាគឺជាទូកក្តោង ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងនិងទទួលបានជ័យជម្នះក្នុងការប្រកួត Maxi World Championships ចំនួនប្រាំ ដូចដែលបានកត់សម្គាល់ដោយ National Sailing Hall of Fame ។ ក្នុងឆ្នាំ ២០១៨ គាត់បានបង្កើតសហស្ថាបនិក SailGP ដែលជាលីកទូកក្តោង ហើយគេតែងតែហៅថា Formula One of sailing។ យ៉ាងណាក្ដី Forbes ដាក់ទ្រព្យសម្បត្តិសុទ្ធរបស់ Ellison ប្រហែល ១៤១.៩ ពាន់លានដុល្លារមកទល់សព្វថ្ងៃ។
៥ លោក Bill Gates អាយុ ៦៨ឆ្នាំ

វាមិនមែនជារឿងអាថ៌កំបាំងទេ ដែល Bill Gates មានចំណង់ចំណូលចិត្តចំពោះកីឡាវាយកូនបាល់។ គាត់បានសហការជាមួយនឹងកីឡាករវាយកូនបាល់ Roger Federer សម្រាប់ការប្រកួតរៃអង្គាសប្រាក់សប្បុរសធម៌ជាច្រើន ក្នុងឆ្នាំ ២០១៧, ២០១៨ និង ២០២០។ កាលពីសប្តាហ៍មុន គាត់ក៏ត្រូវបានគេប្រទះឃើញលេងវាយកូនបាល់ជាមួយមិត្តស្រីនៅរមណីយដ្ឋានលំដាប់ផ្កាយប្រាំមួយ នៅលើឧបទ្វីប Son Tra ក្នុងទីក្រុង Da Nang ប្រទេសវៀតណាមដូចគ្នា។
បន្ថែមពីលើនេះ មហាសេដ្ឋីរូបនេះបាននិយាយថា គាត់បានលេងបាល់បោះរយៈពេល ៥០ ឆ្នាំមកហើយ។ ចំណែកទ្រព្យសម្បត្តិសុទ្ធរបស់ Gates ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១២៧.៩ ពាន់លានដុល្លារឯណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


