កីឡា
ប្រឡូកប្រដាល់១០ឆ្នាំ Kaneko ចាញ់៣ដងគត់ គ្រងខ្សែក្រវាត់៣គ្រឿង
កីឡាករ Akihiro Kaneko បានចូលរួមការប្រកួតលក្ខណៈអាជីពតាំងពីឆ្នាំ២០១៤ គិតរហូតដល់ឆ្នាំ២០២៤ មានរយៈពេល១០ឆ្នាំហើយ ប៉ុន្ដែរូបគេប្រកួតចាញ់តែ៣លើកគត់។

Akihiro Kaneko ដែលកើតថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៧ ស្ថិតក្នុងប្រភេទទម្ងន់ Super bantamweight របស់ស្ថាប័នឃីកបុកស៊ីងពិភពលោក K-1។ ត្រឹមឆ្នាំ២០២៤ រូបគេឈរចំណាត់ថ្នាក់លេខ១ ក្នុងនាមជាអ្នកប្រដាល់ឃីកបុងស៊ីងល្អបំផុតដែលរៀបចំដោយ Beyond Kick ។ រូបគេបានចូលប្រកួតតាំងពីកម្រិតយុវជនក្នុងឆ្នាំ២០១៤ ដោយមានអាយុទើបតែ១៨ប៉ុណ្ណោះ។ ការប្រកួតដំបូងរូបគេបានផ្ដួលឲ្យកីឡាករមិត្តរួមជាតិ Masaya Kobayashi ឲ្យបោះបង់ចោលការប្រកួត ក្នុងទឹកទី២ ក្នុងកម្មវិធី JAKF SMASHERS 164។
ការប្រកួតកម្រិតយុវជនរយៈ២ឆ្នាំ ដោយបានឆ្លងកាត់ការប្រកួត១៥លើក Akihiro Kaneko ចាញ់តែ១លើកប៉ុណ្ណោះ ហើយរូបបានឈ្នះខ្សែក្រវាត់ K-1 Amateur Challenge B-Class Super Bantamweight ២គ្រឿង នៅឆ្នាំ២០១៤ និងឆ្នាំ២០១៥។ រូបគេបានឈ្នះខ្សែក្រវាត់ K-1 All Japan A-Class Super Bantamweight នៅឆ្នាំ២០១៦ និងជាប់ឈ្មោះជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ថែមទៀត។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ កីឡាករKaneko បានចូលរួមក្នុងកម្មវិធី Krush 69 បន្ទាប់ពីបញ្ចប់ការប្រកួតកម្រិតយុវជន។ ពេលនោះរូបគេបន្តធ្វើបានល្អដោយបានផ្ដួលឲ្យកីឡាករ Fumiya Hata បោះបង់ការប្រកួតក្នុងទឹកទី៣។

Kaneko ត្រូវបានរៀបចំឲ្យជួបជាមួយម្ចាស់ជើងឯក Krush Bantamweight កីឡាករ Taito Gunji នៅក្នុងព្រឹត្តិការណ៍ Krush 89 នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ នេះក៏ជាការការពារខ្សែក្រវាត់លើកដំបូងរបស់ Gunji ហើយក៏ជាការប្រកួតដណ្តើមខ្សែក្រវាត់ធំលើកដំបូងរបស់ Kaneko ដែរ។
ការប្រកួតត្រូវបានដាក់ពិន្ទុឲ្យស្មើគ្នា បន្ទាប់ពីតស៊ូ៣ទឹក។ ដូច្នេះការប្រកួតត្រូវបន្ថែម១ទឹកទៀត ចូលដល់ទឹកទី៤ Kaneko បានឈ្នះដោយពិន្ទុឯកច្ឆ័ន្ទដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ Krush Bantamweight ក្នុងប្រភេទទម្ងន់៥៣គីឡូក្រាម។

៤ខែបន្ទាប់ Kaneko ត្រូវបានរៀបចំឲ្យប្រកួតការពារខ្សែក្រវាត់ទល់នឹងម្ចាស់ខ្សែក្រវាត់ WPMF bantamweight កីឡាករ Junya Weerasakreck នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។ ជាលទ្ធផលរូបគេបានផ្ដួលឲ្យកីឡាករ Junya បោះបង់ការប្រកួតនៅទឹកទី២។
គិតត្រឹមឆ្នាំ២០២៤ កីឡាករ Akihiro Kaneko ប្រកួតសរុបចំនួន៣៨លើកគឺ ឈ្នះ៣៥លើក ចាញ់៣លើក។ ក្រោយឡើងមកប្រកួតក្នុងកម្រិតខ្ពស់ តាំងចុងឆ្នាំ២០១៦ រូបគេបានឈ្នះខ្សែក្រវាត់ដូចខាងក្រោម៖
- ខ្សែក្រវាត់ Krush Bantamweight ឆ្នាំ២០១៨
- ពានរង្វាន់ K-1 Awards Rookie of the Year ចំនួន៣លើក
- ខ្សែក្រវាត់ K-1 Super Bantamweight World Grand Prix Winne
- ខ្សែក្រវាត់ K-1 World GP Super Bantamweight ឆ្នាំ២០២២
- ពានរង្វាន់ Beyond Kickboxing Fight of the Year
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២៤ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


