វប្បធម៌ ជំនឿ
សម្ដេចធិបតី អបអរសាទរ និងជូនពរសាសនិកឥស្លាម ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃចន្ទ ទី១១ ខែមីនា នេះ បានអបអរសាទរ និងជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុង និងក្រៅប្រទេសកម្ពុជា រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤។

តាមសំណេរដដែល សម្ដេចធិបតី បានផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនជាតិខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី, របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា។
ដោយបន្តពីរាជរដ្ឋាភិបាលនីតិកាលមុន និង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកិច្ចប្រណិប័តន៍ជំនឿរបស់សាសនិកឥស្លាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាល នឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ នៅរាជធានីភ្នំពេញ ដែលនឹងមានអ្នកចូលរួមជាភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៦ ២០០នាក់ ។

សម្ដេចធិបតី ក៏បានទម្លាយថា ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសនឹងមកចូលរួមទាំងនៅក្នុង និងក្រៅប្រទេសប្រមាណជាង ៤០០នាក់ មកពី ៣៩ ជាតិសាសន៍ ជាពិសេសមានតំណាង អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC), លោក Wan Muhamadnoor Matha ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និង អតីត-ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជិតខាងមកចូលរួមជាច្រើនផងដែរ ។
សម្ដេច ហ៊ុន ម៉ាណែត បានជូនពរដល់បងប្អូនខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងឥស្លាម លើសាកលលោក ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌនឆ្នាំ ២០២៤ នេះ កុំបីឃ្លៀងឃ្លាតឡើយ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


