សន្តិសុខសង្គម
អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព
កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់។
ការឃាត់ខ្លួនជនសង្ស័យដែលប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ពនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដឹកនាំលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ ស្ថិតនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួនកម្លាំងបានរកឃើញវត្ថុតាង និងសម្ភារមួយចំនួន ព្រមទាំងដករថយន្ដម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425។ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបាន បញ្ជូនបន្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


