កីឡា
លោក Macron អំពាវនាវឱ្យរុស្ស៊ីមានបទឈប់បាញ់ ក្នុងពេលកីឡាអូឡាំពិក២០២៤
រុស្ស៊ី នឹងត្រូវបានស្នើសុំឲ្យមានបទឈប់បាញ់ក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យពី“សំណើសុំបទឈប់បាញ់ក្នុងអំឡុងពេលកីឡាអូឡាំពិក”។

លោក Macron បាននិយាយថា ៖«បាទ! នឹងមានសំណើមួយ»។ អ្នកបកប្រែបានដកស្រង់សម្តីប្រធានាធិបតីបារាំងក្នុងបទសម្ភាសដែលមានការចោទសួរជុំវិញសង្គ្រាមនៅអ៊ុយក្រុយ ហើយប្រធានាធិបតីបារាំងបានបញ្ជាក់ក្នុងស្មារតីនៃចលនាអូឡាំពិកថា «នេះជាសារសន្តិភាព»។
ប្រធានាធិបតីបារាំងបានពន្យល់ពីការសម្រេចចិត្តរបស់លោកតាមវិធីដូចតទៅ ៖«ដូចប្រពៃណីនៅក្នុងប្រទេសដែលធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក បារាំងនឹងគោរពសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលដែលរដ្ឋសមាជិកចំនួន១២០បានអនុម័តជាឯកច្ឆ័ន្ទលើបទឈប់បាញ់អូឡាំពិក»។
លោក Macron បាននិយាយថា ប្រទេសបារាំងក៏នឹងគោរពការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្នុងការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ីចូលរួមប្រកួតក្រោមទង់ជាតិអព្យាក្រឹត។ លោកបានបន្តថា ៖«ការគ្រប់គ្រងប្រទេសម្ចាស់ផ្ទះគឺត្រូវដើរទន្ទឹមនឹងចលនាអូឡាំពិក។ ពិតណាស់ យើងនឹងតាមដានការបង្ហាញឆន្ទះរបស់ពួកគេយ៉ាងដិតដល់ ដើម្បីកុំឱ្យនរណាម្នាក់ទាញយកប្រយោជន៍ពីអត្តពលិកក្នុងស្ថានភាពនេះ»។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានព្យួរគណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC)។ ពួកគេបានរក្សាសិទ្ធិដើម្បីធ្វើការសម្រេចចិត្តនាពេលអនាគតទាក់ទងនឹងការចូលរួមរបស់អត្តពលិករុស្ស៊ីនៅទីក្រុងប៉ារីសឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំបន្ទាប់នៃក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC នៅថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា។
អត្តពលិកទាំងនោះត្រូវបំពេញលក្ខខណ្ឌមួយចំនួន – មិនជាផ្នែកមួយនៃយោធា និងមិនបានគាំទ្រការលុកលុយលើអ៊ុយក្រែន – នឹងចូលរួមក្នុងការប្រកួតជម្រុះសម្រាប់ហ្គេមរដូវក្តៅ ប៉ុន្តែមានតែវិញ្ញាសាឯកត្តជន និងគ្មាននិមិត្តសញ្ញាជាតិរបស់ពួកគេ ក្រោមឈ្មោះ ” អត្តពលិកអព្យាក្រឹតបុគ្គល”។

ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអំពាវនាវឱ្យបារាំងបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតី Emmanuel Macron ឱ្យមានការឈប់បាញ់នៅអ៊ុយក្រែន អំឡុងពេលកីឡាអូឡាំពិក។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏ត្រូវបានសួរអំពីសំណើរបស់លោក Macron សម្រាប់បទឈប់បាញ់ក្នុងអំឡុងពេលកីឡាអូឡាំពិក ៖«ខ្ញុំមិនដឹងអំពីសេចក្តីថ្លែងការណ៍នេះពីប្រធានាធិបតីបារាំងទេ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាសំណួរណាមួយ ប៉ុន្តែយើងនឹងតែងតែនៅក្នុងស្ថានភាពណាមួយ បន្តពីផលប្រយោជន៍របស់សហព័ន្ធរុស្ស៊ី»៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


