ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអៀរឡង់ប្រកាសលាលែងពីតំណែងទាំងអស់ ទាំងនៅក្នុងរដ្ឋាភិបាល និងគណបក្ស
នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar បានប្រកាសលាលែងពីតំណែង ដោយលើកឡើងពី ហេតុផលផ្ទាល់ខ្លួន និងនយោបាយ ប៉ុន្តែភាគច្រើនជាហេតុផលនយោបាយ ។ ដោយការផ្លាស់ប្ដូរនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។

យោងតាមការផ្សាយរបស់សារព័ត៌មាន CNN ធ្វើបច្ចុប្បន្នភាពនៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ (ម៉ោងក្នុងតំបន់) បានឱ្យដឹងថា នៅបរិវេណខាងក្រៅអគាររដ្ឋាភិបាលក្នុងទីក្រុង Dublin លោក Varadkar បាននិយាយថា គាត់មានអារម្មណ៍ថាគាត់មិនមែនជា “បុរសល្អបំផុត” សម្រាប់ការងារជានាយករដ្ឋមន្ត្រីទៀតទេ។ លោកបាននិយាយថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់រកឃើញអ្នកស្នងតំណែង ដែលអាចត្រូវបានបោះឆ្នោតជ្រើសរើសបន្ទាប់ពីសភាត្រឡប់ពីការឈប់សម្រាកនៅខែក្រោយ។ លោក Varadkar បាននិយាយយ៉ាងដូច្នេះថា “ខ្ញុំលាលែងពីតំណែងជាប្រធាន នៃគណបក្ស និងជាមេដឹកនាំ Fine Gael ហើយនឹងលាលែងពីតំណែងជា នាយករដ្ឋមន្ត្រីអៀរឡង់ភ្លាមៗនៅពេលដែលរកឃើញអ្នកស្នងតំណែងរបស់ខ្ញុំ” ។
ជាមួយគ្នានេះលោក Varadkar បានទទួលស្គាល់ថាការលាលែងពីតំណែងរបស់លោកនឹងក្លាយជា «ការភ្ញាក់ផ្អើលសម្រាប់មនុស្សជាច្រើន និងជាការខកចិត្តសម្រាប់មនុស្សមួយចំនួន» លោក Varadkar បាននិយាយថា ការសម្រេចចិត្តរបស់លោកបែបនេះ ដោយសារការមើលឃើញពីផលប្រយោជន៍ប្រទេសជាធំ។
ទាក់ទងជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីអៀរឡង់លោក Micheál Martin មេដឹកនាំសម្ព័ន្ធមិត្ត Fianna Fáil បាននិយាយថា Varadkar មានសិទ្ធិធ្វើការសម្រេចចិត្តបែបនេះ ប៉ុន្តែគាត់ជាមនុស្សទី១ក្នុងឋាន:ជាមេដឹកនាំអៀរឡង់ដែលសម្រេចចិត្តចុះចេញពីតំណែង ។
សូមជម្រាបថា លោក Varadkar បានក្លាយជានាយករដ្ឋមន្ត្រីអៀរឡង់លើកដំបូងក្នុងឆ្នាំ ២០១៧ បន្ទាប់ពីត្រូវបានជ្រើសរើសជាមេដឹកនាំនៃគណបក្ស Fine Gael ។ គាត់គឺជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេស និងជាមេដឹកនាំស្រលាញ់ភេទដូចគ្នាដំបូងគេរបស់ប្រទេសអៀរឡង់ផងដែរ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


