Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ឈ្នះពានមហាសន្និបាតពិភពលោក MOBILE WORLD CONGRESS ដោយកិត្តិយស និងទទួលបានពានរង្វាន់ពីរមកផ្ទះ

បានផុស

នៅ

ក្រុមហ៊ុន ខេ​ម ជ្ជី​អេស​អេ​ម ម​.​ក ហៅ​កាត់​ថា សែ​ល​កាត ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ក្នុងស្រុក​ឈានមុខ​គេ​របស់​កម្ពុជា រីករាយ​ដោយ​ទទួលបាន​ពានរង្វាន់​ពី​កម្មវិធី Ookla Speedtest Awards ដែល​បានប្រកាស​នៅក្នុង មហាសន្និបាត​ពិភពលោក Mobile World Congress (MWC) ធ្វើឡើង​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ​ក្នុង​ខែកុម្ភៈ​ថ្មីៗ​នេះ​។ សែ​ល​កាត ទទួលបាន​ពានរង្វាន់​ពីរ ពានរង្វាន់​ទី​១ គឺ​ការ​ឈ្នះ​លើ​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​ជាងគេ​បំផុត នៅ​កម្ពុជា ​និង ពានរង្វាន់​ទី​២ គឺ​ការ​ឈ្នះ​លើ​ផ្នែក​ហ្គេម​តាម​ទូរស័ព្ទដៃ​ល្អ​បំផុត​នៅ​កម្ពុជា សម្រាប់​ត្រីមាស​ទី​៣ ដល់​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សែ​ល​កាត នៅតែ​រក្សា​តំណែង​ជា​ក្រុមហ៊ុន​ដែលមាន​បណ្តាញទូរស័ព្ទ​ដែលមាន​ល្បឿន​លឿន​ និង​គួរ​ឱ្យ​ទុកចិត្ត​បំផុត​ក្នុង​ប្រទេស​កម្ពុជា​

លោក Simon Perkins នាយក​ប្រតិបត្តិ ក្រុមហ៊ុន ខេ​ម ជ្ជី​អេស​អេ​ម ម​.​ក និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន បាន​ទៅ​ទទួល​ពានរង្វាន់​ទាំងនេះ ដោយ​ផ្ទាល់​ពី​កម្មវិធី មហាសន្និបាត​ពិភពលោក បាន​មាន​ប្រសាសន៍​ថា យើង​មាន​មោទកភាព​ជាខ្លាំង ក្នុងនាម​ជា​ក្រុមហ៊ុន​ខ្មែរ 100% ដែល​បានឈ្នះ​ពានរង្វាន់​ដ៏​មានតម្លៃ​ទាំងនេះ​ម្តងទៀត។ ពានរង្វាន់​ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា សែ​ល​កាត នៅតែ​រក្សា​តំណែង​ជា​ក្រុមហ៊ុន​ដែលមាន​បណ្តាញទូរស័ព្ទ​ដែលមាន​ល្បឿន​លឿន និង​គួរឱ្យ​ទុកចិត្ត​បំផុត​ក្នុងប្រទេស​កម្ពុជា​។​

តាមរយៈ​របាយការណ៍​ចុងក្រោយបង្អស់​ពី Ookla Speedtest Awards អ្នកប្រើប្រាស់​ប្រព័ន្ធ​សែ​ល​កាត មានការ​ពេញចិត្ត​ជាខ្លាំង​លើ​ល្បឿន​ដោ​ន​ឡូត (Download) ដែល​លឿន​បំផុត​ក្នុងប្រទេស​កម្ពុជា ដែល​ឈានដល់ 33.74 Mbps ក្នុងអំឡុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ ដែល​ល្បឿន​នេះ​បាន​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ជាច្រើន​។​

ការ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សែ​ល​កាត បង្កើន​បន្ត​ផ្តល់​សេវាកម្ម​ទូរស័ព្ទ ឱ្យ​កាន់តែ​ប្រសើរ​

​ពានរង្វាន់​ទាំងនេះ គឺជា​សក្ខីភាព​ក្នុងការ​ជម្រុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សែ​ល​កាត បង្កើន​បន្ត​ផ្តល់​សេវាកម្ម​ទូរស័ព្ទ ឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុងប្រទេស​កម្ពុជា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ និង​ទទួលស្គាល់​ផងដែរ​ថា ក្រុមហ៊ុន​សែ​ល​កាត បានទទួល​ពានរង្វាន់​ពី​កម្មវិធី Ookla Speedtest Award លើ​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​នេះ ចំនួន​ប្រាំបី​លើក​ជាប់ៗ​គ្នា​មកហើយ​។​

​ក្រុម​ឯកទេស​វិស្វកម្ម​សែ​ល​កាត បាន​សហការ​ជាមួយ​ដៃគូ ផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រព័ន្ធ​បណ្តាញ​ចាប់ពី​ឆ្នាំ 2023 បន្ត​រហូតដល់​សព្វថ្ងៃ​នេះ គឺ​ដើម្បី​បន្ត​ជំរុញ ផ្តល់​សេវាកម្ម​ទូរស័ព្ទ ឱ្យមាន​ល្បឿន​លឿន​កាន់តែ​ប្រសើរឡើង​ជូន​អតិថិជន​។​

ប្រសិទ្ធភាព និង​ការពង្រីក​បណ្តាញ​នៅ​ជួរមុខ​

​ជា​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ក្រុមហ៊ុន​សែ​ល​កាត គឺជា​ផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រសិទ្ធភាព​បណ្តាញ និង​គុណភាព​សេវា ដែលជា​ផ្នែក​ដ៏​សំខាន់​របស់ខ្លួន​។ នៅ​ចុងឆ្នាំ​២០២៣ ក្រុមហ៊ុន GuarantCo ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឯកជន ហៅ​កាត់​ថា PIDG បានផ្តល់​ការធានា​លើ​ប្រាក់​ចំនួន ៧០​លាន​ដុល្លារ​អាមេរិក ចំពោះ​ក្រុមហ៊ុន ខេ​ម ជ្ជី​អេស​អេ​ម ម​.​ក (​សែ​ល​កាត​) ដើម្បី​លក់​សញ្ញាប័ណ្ណ​និរន្តរ​ភាពជា​អន្តរជាតិ​ដែល​ទិញ​ដោយ​ក្រុមហ៊ុន Manulife និង Prudential Cambodia តាមរយះ​ការចុះបញ្ជី​នៅ​ផ្សារភាគហ៊ុន​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ និង​ការផ្តល់​កម្ចី​ហិរញ្ញប្បទាន ពី​ធនាគារ Deutsche Bank AG សាខា​សិង្ហ​បុរី​ផងដែរ​។ ទឹកប្រាក់ និង​កម្ចី​ហិរញ្ញប្បទាន​ទាំងនេះ សែ​ល​កាត​នឹង​យកទៅ​ពង្រីក​បណ្តាញ​ទូរគមនាគមន៍​របស់​ខ្លួន ពិសេស​លើ​បង្គោល​សម្រាប់​បណ្តាញ 4G ឧបករណ៍​ទូរគមនាគមន៍ 4G​ផ្សេងទៀត​ដែល​សន្សំសំចៃ​ថាមពល និង​ត្រៀម​សម្រាប់​កា​រៀបចំ​បណ្តាញ 5G​។​

ទឹកប្រាក់ និង​កម្ចី​ហិរញ្ញប្បទាន​ដែល​ទទួលបាន គឺ​ពិត​ជាមាន​សារៈសំខាន់​សម្រាប់​ក្រុមហ៊ុន​ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ល្បឿន​អ៊ីនធឺណិត និង​ពង្រីក​បណ្តាញ​សេវា​ទូរស័ព្ទ​ឲ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​អតិ​ជន​ក្នុងប្រទេស​កម្ពុជា​។ គេ​រំពឹងថា អតិ​ជន​ជាង​មួយ​លាន​នាក់​នឹង​ទទួលបាន​អត្ថប្រយោជន៍ ពី​ការ​អភិវឌ្ឍ​ល្បឿន​អ៊ីនធឺណិត និង​ពង្រីក​បណ្តាញ​សេវា​ទូរស័ព្ទ ដោយ​ប្រើប្រាស់ ទឹកប្រាក់ និង​កម្ចី​ហិរញ្ញប្បទាន​ទាំងនេះ​។​

About CAMGSM PLC. (Cellcard)

​អំពី​ក្រុមហ៊ុន ខេ​ម ជ្ជី​អេស​អេ​ម ម​.​ក “​សែ​ល​កាត​” ចាប់ដំណើរការ​ក្នុង​ឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែ​ល​កាត គឺជា​ប្រតិបត្តិ​ករ​ក្នុងស្រុក​តែមួយគត់ ដែល​បម្រើ​សេវាកម្ម​ទូរស័ព្ទ​ជូន​អតិថិជន​យូរ​ជាងគេ​នៅ​កម្ពុជា មាន​ប្រវត្តិ​ដ៏​យូរលង់ និង​ល្បីល្បាញ មានការ​ច្នៃប្រឌិត​ខ្ពស់​ដំបូង​ក្នុង​ទីផ្សារ​កម្ពុជា និង​មាន​បណ្តាញទូរស័ព្ទ​ចល័ត​លឿន​បំផុត​គួរ​ជាទី​ទុកចិត្ត​បំផុត​។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ដ៏​ធំ​មួយ ក្នុងប្រទេស​កម្ពុជា ដែលមាន​អតិថិជន​ជាង ៤​លាន​នាក់​ជាមួយ មាន​សេវា​គ្របដណ្តប់​ទូទាំងប្រទេស និង​ជា​បណ្តាញ​ចែកចាយ​ដ៏​ធំ​ទូលាយ​។

​សែ​ល​កាត​ នៅតែ​រក្សា​ជំហរ​មិន​ផ្លាស់ប្តូរ ក្នុង​ការផ្តល់សេវា​ទូរគមនាគមន៍ និង​នៅតែ​រក្សា​ក្នុង​ការបន្ត​ពង្រីក​បណ្តាញ​សេវា​ទូរស័ព្ទ និង​បណ្តាញ​ទូរគមនាគមន៍​កាន់តែ​ល្អប្រសើរ​នៅក្នុង​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម