Connect with us

ព័ត៌មានជាតិ

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

បានផុស

នៅ

អាជ្ញាធរខេត្តកោះកុង កាលពីខែ៩ ខែមករា ឆ្នាំ២០២៤ បានដាក់បទបញ្ជាឱ្យក្រុមម្ចាស់ទីតាំងចំនួន៣កន្លែងដែលលួច​សង់​របងថ្មរឹងមាំលយចូលឆ្នេរសមុទ្រតំបន់រមណីយដ្ឋានឆ្នេរនេសាទនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ប៉ុន្តែគិតមក​ទល់​ម៉ោងនេះ ពួកគេនៅតែរឹងទទឹងពុំព្រមវាយកម្ទេចបានត្រឹមត្រូវតាមការកំណត់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ផ្ទុយអ្វីដែលជាបទបញ្ជារបស់លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ជិត២ខែនេះ ក្រុមម្ចាស់សំណង់របងថ្មចំនួន៣កន្លែង ហាក់មិនខ្វាយខ្វល់សោះនឹងអ្វីដែលជាចំណាត់ការឱ្យរុះរើវាយកម្ទេចចោលរបងខុសច្បាប់របស់ខ្លួននោះឡើយ។

គ្រប់ប្រជាពលរដ្ឋ ពិសេសអ្នកទេសចរ សុទ្ធតែបានឆ្ងល់ថា ហេតុអ្វីពួកគេមិនពុំព្រមស្ម័គ្រចិត្តរុះរើរបងថ្មដោយខ្លួនឯង ឬរង់ចាំអាជ្ញាធរ អន្តរក្រសួងជំនាញ ចុះមកវាយកម្ទេចផ្ទាល់ដៃឬយ៉ាងណា? ឬក៏ម្ចាស់ទីតាំងទាំងនោះ មានខ្នងបង្អែកធំ មាន​លុយ​មានអំណាច ទើបមិនញញើត នឹងអ្វីដែលបទបញ្ជារបស់រដ្ឋបាលខេត្តកោះកុងដែលដឹកនាំដោយលោកស្រី មិថុនា ភូថង អភិបាលខេត្ត។

តាមការអង្កេតរបស់ពលរដ្ឋ និងអ្នកទេសចរដែលទៅកម្សាន្តរមណីយដ្ឋានឆ្នេរនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានមើលឃើញថា កម្រិតនៃការវាយកម្ទេចរបងនៅមិនទាន់ដល់ទីតាំងកំណត់គំនូសវាស់វែងរបស់អាជ្ញាធរខេត្តឱ្យរុះរើវាយកម្ទេចប្រវែង១១០ម៉ែត្រចេញជាបន្ទាន់ពីដីចំណីឆ្នេរសមុទ្រទេ។

ដោយពួកគេវាយតែផ្នែកខាងលើរបងប៉ុណ្ណោះ ហើយទុកកម្ពស់ប្រហែលជា១ម៉ែត្រកន្លះពីដី បើគិតជាប្រវែងវិញប្រមាណតែជាង១០ម៉ែត្រ។

បញ្ហានេះ អាចសរបញ្ជាក់ថា ទំនងជាមានរឿងមិនប្រក្រតីអ្វីហើយ ទើបបណ្តោយអោយរបងថ្មខុសច្បាប់ដែលសង់លយចូលឆ្នេរសមុទ្រអាចឈរបង្ហាញខ្លួនបានយ៉ាងរំភើយដូច្នេះ។

លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ បានឆ្លើយតបនៅថ្ងៃទី១៤ ខែមីនា ថ្មីៗនេះដថា លោកនិងក្រុមការងារចុះពន្យល់ឱ្យ​ម្ចាស់​ទីតាំងរបងទាំង៣ត្រូវចូលរួមស្ម័គ្រចិត្តវាយដោយខ្លួនឯង ហើយវាយទៅតាមការកំនត់របស់រដ្ឋបាលខេត្តផងដែរ។ ចៀសវាងបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់អាជ្ញាធរ ព្រមទាំងបង្កប៉ះពាល់ដល់សោភ័ណ្ឌបរិស្ថានតំបន់ឆ្នេរកម្ពុជា។

លោក ប៊ុន រ៉េ ក៏ទទួលស្គាល់ថា ការវាយកម្ទេចរបងនេះ នៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់អនុវត្តបានពេញលេញតាមការកំណត់របស់រដ្ឋបាលខេត្តនោះទេ។ ព្រោះម្ចាស់ទីតាំងល្មើសសុំវាយដំណាក់ជំហ៊ានទី១សិន រង់ចាំការសុំវាស់វែងកំនត់ចំណីឆ្នេរសមុទ្រពីថ្នាក់ខេត្ត និងអន្តរក្រសួង។

ដោយឡែកលោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង គូសបញ្ជាក់ដែរថា ក្រុមម្ចាស់ទីតាំងសង់របងខុសច្បាប់ខាងលើ ពិតជាបានស្នើសុំវាយកម្ទេចរបងថ្មនេះតាមប្លង់កម្មសិទ្ធិរបស់ពួកគេដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្ទីរជំនាញជំនាន់ៗ។

ជំហានបន្ត លោកអភិបាលរងខេត្តកោះកុង បន្ថែមថា ពួកគាត់ក៏សុំដល់ក្រុមការងារជំនាញចុះពិនិត្យដីធ្លីចំណីឆ្នេរសមុទ្រ និងរង់ចាំគណៈកម្មាធិការថ្នាក់ជាតិបន្តត្រួតពិនិត្យសម្រេចជាថ្មីម្តងទៀត ដើម្បីមានចំណាត់ការបន្តថានឹងត្រូវធ្វើយ៉ាងណា។
ទាំងអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ធ្លាប់ពន្យល់ថា រាល់ការសង់របងថ្មនេះគឺពិតជាមានការរំលោភបំពានដោយការសង់សំណង់រឹងមាំខុសច្បាប់បែបអនាធិតេយ្យមកលើតំបន់ឆ្នេរធ្វើឱ្យប៉ះពាល់សោភ័ណ្ឌយ៉ាងធ្ងន់ធ្ងរដល់តំបន់សមុទ្ររបស់រដ្ឋ។

ទន្ទឹមនោះ អាជ្ញាធរខេត្ត ក៏ណែនាំឱ្យគ្រប់ម្ចាស់ហាងអាហារដ្ឋាននៅតាមតំបន់ឆ្នេរសមុទ្រ គប្បីគោរពតាមការណែនាំពីការកំណត់តម្លៃម្ហូបអាហារ ឬតម្លៃសំបុត្រចូលលេងកម្សាន្តឱ្យជាក់លាស់បំផុត មិនអាចយកតាមតែចិត្តចង់បានឡើយ។ ប៉ុន្តែក្រុមអាជីវករ ឬម្ចាស់ទីតាំងទេសចរណ៍នេះនៅតែបំពានមិនខ្វល់នឹងការការអប់រំណែនាំដោយបន្តយកលើសកម្រៃកំណត់របស់ក្រសួងសេដ្ឋកិច្ច ដោយក្នុង១រថយន្តតូច១គ្រឿង១ម៉ឺនរៀល រីឯរថយន្តធំតម្លៃ១៥០០០រៀល។

ទោះយ៉ាងណា ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរ ដែលធ្លាប់មកកម្សាន្តនៅរមណីយដ្ឋានឆ្នេរនេសាទ នៅរង់ចាំមើលចំណាត់ការរបស់មន្ទីរជំនាញ រដ្ឋបាលខេត្តកោះកុង និងអន្តរក្រសួងពាក់ព័ន្ធ ថាតើអាចដោះស្រាយការសំណង់របងថ្មរំលោភចូលឆ្នេរសមុទ្រមានតម្លភាព និងប្រសិទ្ធភាពដែរឬអត់? ករណីមិនអាចធ្វើបែកទេ បាតុភូតអាក្រក់នឹងជះឥទ្ធិពលកាន់តែច្រើននាំឱ្យខាតបង់សេដ្ឋកិច្ចចំណូលពីវិស័យទេសចរណ៍ ខណៈរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់អំពីជីវភាព និងកៀងគរអ្នកវិនិយោគទុនមកប្រទេសកម្ពុជា៕

អត្តបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៤ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម