Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកលើកដែក បន្តរៀបចំសណ្ដាប់ធ្នាប់សងខាងផ្លូវជាតិលេខ១និងសំអាតបរិស្ថានអនាម័យ

បានផុស

នៅ

ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព របៀបរៀបរយ និងសុវត្ថិភាព សាធារណៈ រដ្ឋបាលស្រុកលើកដែក កាល់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមចិញ្ចើមផ្លូវសងខាងផ្លូវជាតិលេខ១ និងសំអាតបរិស្ថានអនាម័យ ក្នុងភូមិសាស្ត្រស្រុកលើកដែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នូ វ៉ាន់ណូ អភិបាលរងស្រុកលើកដែក បានចុះអនុវត្តចាប់ពីរង្វង់មូលផ្នែកខាងកើត តាមផ្លូវជាតិលេខ១ ពីព្រំប្រទល់ស្រុកកៀនស្វាយ ដើម្បីរបៀបរៀបរយ សណ្តាប់ធ្នាប់ ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ សំអាតបរិស្ថានអនាម័យ និងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព។ បន្ទាប់ពីបានជូនដំណឹង និងបានធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ស្ដីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមចិញ្ចើមផ្លូវសងខាងផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ១៤ ក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល។

គូសបញ្ជាក់ផងដែរថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមចិញ្ចើមផ្លូវសងខាងផ្លូវជាតិលេខ១ នៅពេលនេះគឺធ្វើឡើងក្នុងគោលបំណង ដើម្បីរបៀបរៀបរយ សណ្តាប់ធ្នាប់ ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព ក្នុងភូមិសាស្ត្រស្រុកលើកដែក ក៏ដូចជាខេត្តកណ្តាលផងដែរ។

លោកអភិបាលស្រុកលើកដែក បានស្នើសុំឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំងឧបករណ៍ សម្ភារ ទំនិញ ស្លាកយីហោ និងសំណង់ផ្សេងៗជាដើមដែលកំពុងរំលោភយកផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ត្រូវបញ្ឈប់ការលក់ដូរ និងដាក់តាំងលក់សម្ភារផ្សេងៗ លើចិញ្ចើមផ្លូវសាធារណៈ បញ្ឈប់រាល់ការចតរទេះ រ៉ឺម៉ក ឬមធ្យោបាយផ្សេងៗ លក់ដូរលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវរុះរើសំណង់មិនរៀបរយលើចិញ្ចើមផ្លូវសាធារណៈដោយស្ម័គ្រចិត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម