ព័ត៌មានជាតិ
យកវិទ្យាល័យនៅស្រុកកណ្តាលស្ទឹង មានអគារពីរខ្នង ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩
អាជ្ញាធរខេត្តកណ្តាលបានយកវិទ្យាល័យហ៊ុនសែនកំពង់កន្ទួតនៅក្នុងស្រុកកណ្ដាលស្ទឹងធ្វើជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ក្រោយមានអ្នកឆ្លងជំងឺនេះកើនឡើងជាបន្តបន្ទាប់។

លោក អ៊ូច សៅវឿន អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០២ ឧសភាថា អាជ្ញាធរស្រុកនឹងសហការជាមួយស្រុកប្រតិបត្តិស្រុកកណ្តាលស្ទឹង ដើម្បីរៀបចំវិទ្យាល័យហ៊ុនសែនកំពង់កន្ទួតឲ្យទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យបានឆាប់បំផុត ដើម្បីទទួលអ្នកជំងឺមកព្យាបាលខណៈបច្ចុប្បន្នមានអ្នកធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈកំពុងស្នាក់នៅចំនួន៣០នាក់។

វិទ្យាល័យនេះមានអគារចំនួន២ដែលអគារមួយមានកម្ពស់១ជាន់ និងអគារមួយទៀតមានកម្ពស់២ជាន់ ដោយអាចដាក់អ្នកធ្វើចត្តាឡីស័កបានចំនួន១៨០នាក់និងដាក់អ្នកជំងឺកូវីដ១៩បានចំនួន៦០នាក់។ បច្ចុប្បន្ននេះនៅស្រុកកណ្តាលស្ទឹងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣៧នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កចំនួន៣០នាក់។
ក្នុងឱកាសចុះពិនិត្យាការរៀបចំវិទ្យាល័យកំពង់កន្ទួតធ្វើជាកន្លែងព្យាបាលនៅថ្ងៃទី១ឧសភា លោក នៃ ចារី អភិបាលរងខេត្តកណ្ដាលបានណែនាំឲ្យអាជ្ញាធរស្រុក ក៏ដូចជាលោកអភិបាលស្រុកផ្ទាល់ ត្រូវរៀបចំកន្លែងសម្រាកឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ សំខាន់នោះត្រូវមានកន្លែងលាងដៃ បន្ទប់ទឹក កន្លែងចោលសម្រាម នឹងត្រូវបំពាក់កាមេរ៉ាសម្រាប់តាមដានអ្នកជំងឺផងដែរ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


