ព័ត៌មានជាតិ
បណ្ឌិត ហ៊ាន សុខុម៖ ភាសាវិទ្យាមានសារៈសំខាន់ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍សិក្សា
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា ភាសាវិទ្យា ពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែ ហាក់មិនសូវមាននិស្សិត ឬអ្នកសិក្សាចាប់អារម្មណ៍សិក្សាឡើយ។

ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការសិក្សាភាសាខ្មែរនៅសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៖ ផ្ដើមពីសូរវិទ្យាទៅដល់ប្រព័ន្ធសម្គាល់សម្តី» ដែលរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ បណ្ឌិត ចែម វត្ថុ សមាជិកគណៈកម្មការភាសាវិទ្យា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងអំពីភាសាខ្មែរក្នុងបរិបទបច្ចេកវិទ្យា AI ដល់អ្នកចូលរួមផងដែរ។

បណ្ឌិត ហ៊ាន សុខុម បានលើកឡើងក្នុងសិក្ខាសាលាថា តាមរយៈលោកជាគ្រូបង្រៀនផ្នែកភាសាវិទ្យា ប្រមាណជាង ៣០ឆ្នាំមកហើយ កត់សម្គាល់ថា និស្សិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជាដើម គឺមិនមាននិស្សិត ដែលចង់រៀនពីសូរ្យវិទ្យា ឬ សន្ទតាវិទ្យា ឡើយ ពោលគឺ មិនមាននរណាម្នាក់ចាប់អារម្មណ៍ដោយសារតែពួកគេយល់ថា ការរៀនភាសាវិទ្យា មិនមានទីផ្សារការងារដូចមុខវិជ្ជាផ្សេងៗ។ ជាមួយគ្នានេះ ពួកគេយល់ថា ភាសាវិទ្យា សឹងតែដូចនឹងការរៀនរូបវិទ្យា គណិតវិទ្យា ដែលតម្រូវឱ្យមានការសិក្សា និងពិសោធន៍នៅក្នុងម៉ាស៊ីន។ ត្រង់ចំណុចនេះ លោកបណ្ឌិតថា កន្លងមក មានអ្នកជំនាញដែលរៀនផ្នែកនេះ នៅពេលដែលសិក្សាស្រាវជ្រាវពីស្រៈ ព្យញ្ជនៈ ដែលត្រូវពិសោធន៍នៅក្នុងម៉ាស៊ីន គឺត្រូវទៅដល់ប្រទេសអាល្លឺម៉ង់ ព្រោះកម្ពុជា មិនមានបន្ទប់ពិសោធភាសាវិទ្យាដើម្បីជួយសង្គមឡើយ។
លោកបណ្ឌិត បញ្ជាក់ថា៖ “ភាសាវិទ្យា ពិតជាមានសារៈសំខាន់ចំពោះយើងគិតថាការរក្សាភាសារបស់យើង ហើយនឹងវប្បធម៌របស់យើង ជាការពិត។ ក៏ប៉ុន្តែ មិនសូវមានមនុស្សគេចាប់អារម្មណ៍រៀនពីបញ្ហានេះទេ”។
អ្នកជំនាញភាសាខ្មែរ បណ្ឌិត ហ៊ាន សុខុម អំពាវនាវដល់សិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ចង់សិក្សាអំពីភាសាវិទ្យា អាចធ្វើបានពាក់ព័ន្ធជាមួយនឹងសូរ តាមរយៈការជួបជាមួយលោកបណ្ឌិត ចែម វត្ថុ ក្នុងការផ្តល់ជាដំបូន្មាន និងដំណោះស្រាយក្នុងស្ថានភាពបច្ចុប្បន្ន ដែលកំពុងតែជួបប្រទះ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


