ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអនុម័តបច្ចេកសព្ទ ១២ពាក្យ ប្រើក្នុងភាសាព័ត៌មានវិទ្យា
ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅរសៀលថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទ របស់គណៈកម្មការបច្ចេកទេសព័ត៌មានវិទ្យា ដោយអនុម័តមេពាក្យនិងសេចក្ដីពន្យល់បានចំនួន ១២ពាក្យ។


លោកបណ្ឌិត ហ៊ាន សុខុមបច្ចេកសព្ទ របស់គណៈកម្មការបច្ចេកទេសព័ត៌មានវិទ្យា ដែលដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ និងទទួលបានការអនុម័តនោះ រួមមាន៖
១. ខឺណិល (kernel) ដែលមានន័យថា កម្មវិធីគោលនៃប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ គ្រប់គ្រងសំណើ ពី software ហើយផ្លាស់ប្តូរសំណើទាំងនេះ ឱ្យទៅជាបញ្ហាលើ CPU Memories និងឧបករណ៍ផ្សេងៗ។ វាក៏គ្រប់គ្រងការងាររបស់ CPU ទាំងឡាយមិនឱ្យទំនេររហូតដល់កិច្ចការចប់សព្វគ្រប់។
២. ការផ្ទុក (storage) ដែលមានន័យថា យន្តការសម្រាប់ឱ្យកុំព្យូទ័រអាចរក្សាទុកទិន្នន័យឌីជីថល ជាអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ន ទៅក្នុងឧបករណ៍។
៣. ឧបករណ៍ផ្ទុក (storage device) ដែលមានន័យថា hardware នៃកុំព្យូទ័រសម្រាប់ផ្ទុកទិន្នន័យ ដូចជា ថាសរឹង មេម៉ូរី ស៊ីឌី ជាដើម។
៤. សរសេរ (write) ដែលមានន័យថា កត់ត្រាទិន្នន័យទៅលើឧបករណ៍ផ្ទុកឯកសារ មូលទិន្នន័យ ច្រក ដូចជាថាសរឹង ផ្លាសមេម៉ូរី ស៊ីឌី ជាដើម។
៥. អាន (read) ដែលមានន័យថា បើក ឬទាញយកទិន្នន័យពីឧបករណ៍ផ្ទុកឯកសារ មូលទិន្នន័យ ច្រក ដូចជាថាសរឹង ផ្លាសមេម៉ូរី ស៊ីឌី ឌីវីឌីជាដើម។
៦. សរសេរត្រួត (overwrite) មានន័យថា កត់ត្រាជាន់លើកន្លែងដែលប្រើប្រាស់រួចហើយក្នុងឧបករណ៍ផ្ទុកឯកសារ មូលទិន្នន័យ ដូចជា ថាសរឹង ផ្លាសមេម៉ូរី ស៊ីឌី ឌីវីឌីជាដើម។
៧. រ៉ៅធីង (routing) ដែលមានន័យថា ឯកតាតូចបំផុតសម្រាប់ការបោះពុម្ព។ គេប្រើខ្នាតនេះវាស់ទំហំពុម្ពអក្សេរសម្រាប់ការបង្ហាញនៅលើអេក្រង់ និងនៅលើកក្រដាស។
៨. ចំណុច (point) មានន័យថា ឯកតាតូចបំផុតសម្រាប់ការបោះពុម្ព។ គេប្រើខ្នាតនេះវាស់ទំហំពុម្ពអក្សរសម្រាប់ការបង្ហាញនៅលើអេក្រង់ និងលើក្រដាស។
៩. ច្រក/ផត (port) ន័យទី១ សំដៅលើ រន្ធ ឬតំណ នៅលើកុំព្យូទ័រ ដែល hardware ផ្សេងៗអាចភ្ជាប់ទៅ ដូចជា ផ្នោះពុម្ព ស្គែនន័រ ក្តារចុច ជាដើម។ និងន័យទី២ សំដៅលើ លេខតែមួយគត់ ដែល CPU ប្រើ ដើម្បីកំណត់អត្តសញ្ញាណឧបករណ៍ធាតុចេញ និងធាតុចូលមួយ។ ឯន័យទី៣ គឺមានន័យថា ជាចំណុចដែលទិន្នន័យអាចចូល ឬចេញលើកុំព្យូទ័រ។
១០. ច្រកទ្វារ (gateway) មានន័យថា hardware ឬ software ដែលភ្ជាប់បណ្តាញពីរចូលគ្នាដើម្បីឱ្យកុំព្យូរទ័រក្នុងបណ្តាញទាំងពីរ អាចបញ្ចូនទិន្នន័យទៅវិញទៅមក។ បណ្តាញទាំងពីរមានវិធីការផ្សេងគ្នា ឬមានអាសយដ្ឋាន IP នៃឈ្មោះដែនផ្សេងគ្នា។
១១. ប្រូហ្វាល (profile) ក្នុង window មានន័យថា ថតដែលផ្ទុកព័ត៌មានជាក់លាក់នៃអ្នកប្រើប្រាស់ម្នាក់ ដូចជាព័ត៌មានគណនី សិទ្ធិប្រើប្រាស់ជាដើម។ បើក្នុងអ៉ីនធឺណិត មានន័យថា គេហទំព័រនៃអត្ថនាមនៅលើបណ្តាញសង្គម ដែលបង្ហាញពីជីវប្រវត្តិខ្លីៗ និងរូបភាព។
១២. យូអេសប៊ី (USB) មានន័យថា អន្តរមុខមួយប្រភេទក្នុងកុំព្យូទ័រ ទូរសព្ទទំនើប និងឧបករណ៍អេឡិចត្រូនិកដទៃខ្លះទៀត ដែលអាចភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើន ដូចជាផ្នោះពុម្ព ក្តារចុច Mouse ជាដើម៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


