ព័ត៌មានជាតិ
ចែកម៉ាស់ ជូនប្រជាពលរដ្ឋ៤០០គ្រួសារ នៅសង្កាត់ឃ្មួញ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយអាជ្ញាធរ បានចាប់ផ្ដើមធ្វើសកម្មភាពចែកម៉ាស់ ដល់ប្រជាពលរដ្ឋ និងអំពាវនាវឲ្យចូលរួមក្នុងការបង្ការទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីឲ្យសង្គមជាតិ គេចផុតពីការឆ្លង ។
ការអំពាវនាវបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ក្នុងឱកាសដែលលោករដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះចែកម៉ាស់ ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤០០គ្រួសារ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ម៉ាស់ក្រណាត់នេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបញ្ជាក់ថា ម៉ាស់នេះ ប្រគល់ជូនប្រជាពលរដ្ឋម្នាក់២ម៉ាស់ ដោយម៉ាស់នេះ អាចបោកគក់បាន ហើយក៏អាចប្រើប្រាស់បានពី ២ខែទៅ៣ខែ ផងដែរ បើចេះថែរក្សាបានល្អ។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ-១៩ ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បញ្ជាក់ថា សម្រាប់កម្មករ កម្មការិនី រោងចក្រ គឺផ្នែកសុខភាពការងារ ជាអ្នកផ្ដល់ជូន តាមរយៈសហជីព នៅតាមរោងចក្រ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះ ទាំងអស់គ្នា ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


