ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៅស្រុកប្រាសាទបល្ល័ង្គ

កំពង់ធំ៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួន ២ខ្នង (មាន ១០បន្ទប់) រួមជាមួយបន្ទប់ទឹក ១ខ្នង (មាន ៤បន្ទប់) ព្រមទាំងការរៀបចំទីធ្លាសាលា និងដងទង់ជាតិ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។

លោកជំទាវបានលើកឡើងថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសការគិតគូរដល់ការអប់រំរបស់កុមារ និងសិស្សានុសិស្ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឱ្យបានសមរម្យ។ ពិធីក្រុងពាលី និងបញ្ចុះបឋមសិលានេះ ត្រូវបានរៀបចំឡើងទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយមានការនិមន្តចូលរួមពីព្រះសង្ឃចំនួន ៧អង្គ និងមានការចូលរួមពីយាយជី តាជី ៥០នាក់ អាណាព្យាបាលសិស្ស ១០០នាក់ ព្រមទាំងសិស្សានុសិស្សចំនួន ៦២២នាក់។

ទន្ទឹមនឹងនេះ លោកជំទាវក៏បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកយាយ លោកតា ដែលបានចូលរួម ក្នុងនោះរួមមានឃីតសម្ភារប្រើប្រាស់ សម្លៀកបំពាក់ និងថវិកាចំនួន ៥០,០០០រៀល ព្រមទាំងបានប្រគល់រទេះរុញចំនួន ២គ្រឿង ជូនដល់ប្រជាពលរដ្ឋមានពិការភាពផងដែរ។ ដោយឡែក សម្រាប់ក្មួយៗសិស្សានុសិស្សទាំង ៦២២នាក់ ក៏ទទួលបានការចែកជូនអាហារសម្រន់ពីរដ្ឋបាលក្នុងឱកាសនោះសប្បាយរីករាយផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


