ព័ត៌មានជាតិ
អគ្គិភ័យដែលឆេះផ្សារត្រាំកក់កន្លងទៅ ខូចខាតតូបចំនួន៥០តូប សរុបជាទឹកប្រាក់ជាង២៨ម៉ឺនដុល្លារ
ត្រឹមមួយប៉ព្រិចភ្នែកសោះផ្សារត្រាំកក់ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញតូបរបស់អាជីវករខាត់បង់ទ្រព្យសម្បត្តិគឹតជាទឹកប្រាក់ប្រម៉ាណជាង២៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
តាមការបញ្ជាក់ពីមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋានគរបាលខេត្តតាកែវ តូបដែលអគ្គិភ័យបានឆាបឆេះមានចំនួន៥០តូប ក្នុងនោះខូចខាតទាំងស្រុងចំនួន៣៥តូប ខូចខាតតិចតួចចំនួន១៥តូប បើគិតជាសាច់ប្រាក់ដែលខាតបង់សរុបប្រម៉ាណជាង២៨ម៉ឺនដុល្លាអាមេរិក។

ដោយឡែកក្នុងហេតុការគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានរងរបួសដល់មនុស្សឡើយ ជាមួយគ្នានោះដែរជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវប្រើរថយន្តពន្លត់អគ្គិភ័យសរុប១៤គ្រឿងនិងបាញ់ទឹកអស់២៨ឡានទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ចំពោះមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា គឺមកពីទុស្សេខ្សែភ្លើងតូបក្នុងផ្សារ។

សូមរំឭកថា មានអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង១៨និង៤៥នាទីល្ងាចថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១នៅក្នុងផ្សារត្រាំកក់ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានបំផ្លាញទ្រព្យសម្បត្តិអាជីវករអស់យ៉ាងច្រើន៕
អត្ថបទ ៖ វីរៈ


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


