ព័ត៌មានជាតិ
រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុង៥ស្រុក ខេត្តកំពង់ចាម ចំនួន១៦នាក់បន្ថែម
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដកំពង់ចាម បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្ស ចំនួន១៦នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ ស្ថិតក្នុង៥ស្រុក។
តាមសេចក្តីប្រកាសព័ត៌មានដែល កម្ពុជាថ្មី ទទួលបានពី លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបង្ហាញថា ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ លទ្ធផលតេស្តរហ័សកូវីដ-១៩ មានវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ នៅស្រុកស្រីសន្ធរ០២នាក់ កងមាស០២នាក់ និងស្រុកបាធាយ០៧នាក់ និងលទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន០៥នាក់ នៅស្រុកចំការលើ០៤នាក់ និងស្រុកកំពង់សៀម០១នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា រដ្ឋបាលខេត្ដកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺបន្ថែមទៀត និងអំពាវនាវដល់អ្នកពាក់ព័ន្ធករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។
ជាមួយគ្នានេះ សេចក្ដីប្រកាសព័ត៌មានក៏បានបង្ហាញករណីជាសះស្បើយ ចំនួន ០៩នាក់ ក្នុងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដោយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម បន្ទាប់ពីទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន០២លើក៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


