Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆេះហាង​លក់សំលៀកបំពាក់ និង​លក់​ទូរស័ព្ទខូចខាតទ្រព្យសម្បត្តិទាំងស្រុង

បានផុស

នៅ

ហាង​លក់​សម្លៀកបំពាក់ និង​ទូរស័ព្ទដៃ​ទំនើប​មួយកន្លែង​ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ​អស់​គ្មាន​សល់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។​

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កើតឡើង​នៅ​ថៃ្ង​ទី១១ ខែឧសភា ឆ្នាំ២០២១ នេះ ជាប់​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅភូមិចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យ​ខូចខាតទ្រព្យសម្បត្តិ និង​សម្ភារៈ អស់​គ្មាន​សល់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​បាន​ប្រាប់​ឱ្យដឹងថា ម្ចាស់​ហាង​លក់​សម្លៀកបំពាក់ និង​ទូរស័ព្ទ​ទំនើប រងគ្រោះ​មានឈ្មោះ​ឈ្មោះ ពេជ្រ សារឿន ភេទ​ប្រុស ត្រូវ​អគ្គីភ័យ​ឆេះ​អស់​ផ្ទះ​ទំហំ ៨​ម៉ែត្រ​គុណ​២១​ម៉ែត្រ ជ​ញ្ជាំ​ថ្ម ដំបូល​ប្រក់​ស័​ង្គ​សី មាន​លក់​ទូរស័ព្ទដៃ ស្បែកជើង ខោអាវ ដែលមាន​ទី​លំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។​

នគរបាល​បានឱ្យដឹងថា បន្ទាប់ពី​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ហាង​លក់​សម្លៀកបំពាក់ និង​ទូរស័ព្ទ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល ស្រុក សំរោង​ទង បានចេញ​ជួយអន្ដរាគមន៍ភ្លាមៗ ដោយ​ស្ថានភាព​ភ្លើង​ឆេះ​ក៏​ស្នើសុំ​រថយន្តពន្លត់​អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និង​រថយន្ត​ពន្លត់​អគ្គិ​ភ័យ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី​បាញ់​ពន្លត់​ទប់ស្កាត់​កុំ​ឱ្យមាន​ការរាលដាល​កាន់​តែខ្លាំង ។

ក្រោយ​មានការ​អន្តរាគមន៍​បាញ់​ពន្លត់​របស់​ក្រុម​ពន្លត់​អគ្គិភ័យ​ទើប​គ្រប់គ្រង​ស្ថានការណ៍បានប៉ុន្តែ​ទ្រព្យសម្បត្តិ​ជាច្រើន​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​អគ្គិភ័យ ។

ប្រភព​បន្តទៀតថា នៅ​កន្លែងកើតហេតុ ដោយសារ​តែ​សន្ទុះ​ភ្លើ​ង​ឆេះ​ខ្លាំង និង​ពិបាក​ចូលទៅពន្លត់ ផ្នែក​ខាងក្នុង​ណាស់៕

អត្ថបទ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម