Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ណែនាំ​ដល់​ថៅកែ​រោងចក្រ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​និង​អត្ត​សញ្ញាណ​កម្មករ​និយោ​ជិត​ជាបន្ទាន់​

បានផុស

នៅ

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​ម្ចាស់​ ឬ​នាយក​រោង​ចក្រ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែក​ជើង ​និង​ផលិតផល​ធ្វើដំណើរ​ និង​កាបូប​ ត្រូវធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​បងប្អូន​កម្ម​ករ​និយោជិត​ដែលមាន​នៅក្នុង​បញ្ជី​បើកប្រាក់​ឈ្នួល​ប្រចាំខែ​មីនា ឆ្នាំ​២០២១​ជាបន្ទាន់​ ដើម្បី​ឲ្យ​ក្រសួង​រៀបចំ​ជំនួយ​សង្គម​ជាសាច់ប្រាក់​ជួយ​ដល់​កម្មករនិយោជិត​ឱ្យ​បាន​ទាន់ពេលវេលា​។

លោក បណ្ឌិត អ៊ិត សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​ឱ្យ​ដឹងថា ​ម្ចាស់​រោងចក្រទាំងអស់ ​ត្រូវ​ផ្ដល់​បញ្ជី​ឈ្មោះ​កម្មករ​និយោ​ជិត​ និង​ឈ្មោះ​ពេទ្យ ​ឬ​គិលានុបដ្ឋាក​ប្រចាំ​រោងចក្រ​ និង​ស្គេ​នប​ញ្ជី​ឈ្មោះ​ដែល​បោះ​ត្រា​នៅ​គ្រប់​ទំព័រ​ជា​ភី​ឌី​អេ​ហ្វ ​មក​ប្រព័ន្ធគ្រប់គ្រង​របស់​ក្រសួង​ឲ្យ​បាន​មុន​ថ្ងៃទី​២៧​ ខែ​ឧសភា​ឆ្នាំ​២០២១​។​

ទន្ទឹមនឹងនេះ​ ត្រូវ​ផ្ញើ​ឈ្មោះ​កម្មករនិយោជិត​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩​ដែល​ត្រូវបាន​ព្យាបាល​ជាសះ​ស្បើយ​ដោយមាន​លិខិតបញ្ជាក់​ពី​មន្ទីរពេទ្យ​ ឬ​មជ្ឈមណ្ឌល​ព្យាបាលកូ​វីដ​១៩​មក​ប្រព័ន្ធ​ឃ្លាំមើល​ករណី​កូ​វីដ​១៩​តាម​រោងចក្រ​សហគ្រាស​របស់​ក្រសួង​ការងារ ដែល​នឹងដាក់​ឱ្យ​ដំណើរការ​នៅក្នុង​សប្តាហ៍​ទីមួយ​ នៃ​ខែមិថុនា ​ឆ្នាំ​២០២១ នេះ​។

គួរ​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២១​រដ្ឋាភិបាល​បានដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ជំនួ​យ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​ដើម្បី​ជួយ​គាំទ្រ​គ្រួសារ​ប្រជាពលរដ្ឋដែលមាន​កម្រិតជីវភាព​ទាប ​​ជួប​ប្រឈម​នឹង​ការលំបាក​ក្រោយ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយធំ​ ​ការ​ផ្ដល់​ជំនួយ​សង្គម​ជា​សាច់ប្រាក់​សម្រាប់​គ្រួសារ​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ គ្រួសារ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​និងមាន​ការលំបាក​ផ្នែក​ជីវភាព​ក្នុង​ព្រឹត្តិ​ការណ៍​២០​កុម្ភៈ​ ​ក្នុងនោះ​ក៏​មាន​ការផ្តល់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ផងដែរ​៕​

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម