Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​មេក្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន ជនជាតិ​ចិន ២​នាក់ រឹបអូស​គ្រឿងញៀន​ជាង ៧០ គីឡូក្រាម​

បានផុស

នៅ

ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រសួងមហាផ្ទៃ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាមផ្លូវ​គោក (​ឆ្លងកាត់​កម្ពុជា​ទៅ​វៀតណាម​) ចាប់ខ្លួន​មេក្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន ជនជាតិ​ចិន ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ៧០ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បញ្ជា​លោកនាយ​ឧត្ដម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោកនាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សមត្ថកិច្ច​ជំនាញ បាន​បន្ត​ការស៊ើបអង្កេត​តាម​ជំនាញ លើ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​តាមផ្លូវ​គោក ឆ្លងកាត់​កម្ពុជា ទៅ​វៀតណាម ដោយ​សហការ​បង្ក្រាប​នៅ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១។

រហូតដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០២១ វេលា​ម៉ោង ១៩ និង​០៥​នាទី កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​១០) ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ និង​លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ ( ក​១០ ) ដឹកនាំ​សម្របសម្រួល​ពី លោក សឿន មុនីរ​ត្ន័ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រតិបត្តិការ បន្ត​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​តាមផ្លូវ​គោក នៅ​ចំណុច​ទល់មុខ​ផ្សារ ម៉ា​ត​ស៊ី​ផ្លេ​ស ក្នុង បុរី ប៉េង ហួត បឹង​ស្នោ និង​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ ផ្ទះ​លេខ​២៧ ផ្លូវ​P10 បុរី ប៉េង ហួត បឹង​ស្នោរ ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​មេក្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន ចំនួន ០២​នាក់ ១-​ឈ្មោះ LIU JIC ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ ចិន​។ ២-​ឈ្មោះ CHAN HUNG FAI ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិ​ចិន​ចាប់យក​វត្ថុតាង រួមមាន សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ 52 kg 768.50g ហេ​រ៉ូ​អ៊ី​ន ចំនួន ៤៩​ដុំ ស្មើ​ទម្ងន់ 17 kg 292.59g មេ​តំ​ហ្វេ​តា​មីន​(ICE) 11.79 g ។ វត្ថុតាង គ្រឿងញៀន សរុប 70 kg 072.88 g។

ចំពោះ​ករណីនេះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត តាម​នីតិវិធី៕

ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម