Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ចូល​បច្ច័យ១​លាន​រៀល រំលែក​ទុក្ខ​ជាមួយ​គ្រួសារសព​លោកចៅ​រង​ទី​១ សង្កាត់​ទឹកល្អក់​ទី​១

បានផុស

នៅ

លោក​ ឃួ​ង ស្រេង​ អភិបាល នៃគណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​បច្ច័យ​ចំនួន​១​លាន​រៀល ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ នៃ​សព​លោក ទុយ សារុន ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ទឹក​ល្អក់​ទី​១ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​កន្លងមកនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ច័យ​ទាំងនេះ​ត្រូវបាន​លោក​ ប៉ិច សុខ​ឃឿន ចៅសង្កាត់​ទឹកល្អក់​ទី​១ តំណាងឲ្យលោក​ ឃួ​ង ស្រេង នាំទៅ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព លោក ទុយ សារុន នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា​នេះ នៅ​ទីតាំងប្រារព្វ​បុណ្យសព ផ្ទះ​លេខ​១១ ផ្លូវ​កេខ​២៥៩ ភូមិ​៤ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ ។​

បុណ្យសព​របស់លោក​ ទុយ សារុន ក្រៅពីនេះ​ក៏ត្រូវបាន​លោក​​ជា ជាតិ ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ទឹកល្អក់​ទី​១ និង​លោក ឡៅ ម៉ូ​ឌី​ណា នាយក​វិទ្យាល័យ​ជា ស៊ីម​សន្ធរម៉ុក និង​លោក ​ជេត ជាលី សហប្រធាន​ក្រុមការងារ និង ក្រុមការងារ​ចុះជួយ​សង្កាត់​ទឹ​ក​ល្អក់​ទី​១ បាន​អ​ញ្ជើ​ញ​ចូលរួម​បុណ្យ​ដោយផ្ទាល់​ផងដែរ​។​

គួរ​បញ្ជាក់ថា លោក ទុយ សារុន ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ទឹកល្អក​ទី​១ បានទទួល​មរណ​:​ភាព​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​២ រំលងអធ្រាត្រ ហើយ​ក្រោយពី​ទទួល​មរណៈ​ភាព ក្រុមគ្រូពេទ្យ​ក៏បាន​ធ្វើការ​ពិនិត្យ​យក​សំណាក​ផងដែរ តែ​ជា​លទ្ធផល​បញ្ជាក់ថា លោក ទុយ សារុន មិនមែន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​នោះទេ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម