ព័ត៌មានជាតិ
ពីប្រពន្ធដើមក្លាយជាអ្នកទោស ខណៈប្ដីនិងប្រពន្ធក្រោយប្ដឹងឲ្យឃាត់ខ្លួន
ស្ដ្រីជាប្រពន្ធដើម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្ដីនិងប្រពន្ធថ្មី បានដាក់ពាក្យបណ្ដឹង ពីបទរំលោភលើលំនៅឋាននិងបរិហារកេរ្តិ៍ជាសាធារណៈ នៅក្នុងពិធីមង្គលការខ្លួន កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមបណ្តឹង មានឈ្មោះ ទេស ស្រីនាង ភេទប្រុស (ត្រូវជាប្ដី) អាយុ៣៥ឆ្នាំ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការ ជាមួយឈ្មោះ លី ច្រាយ ភេទស្រី អាយុ២៩ឆ្នាំ ដែលបានរៀបការកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវជាប្តីដើមរបស់ស្ត្រី ដែលអាវុធហត្ថចាប់ខ្លួន។


គួររំលឹកថា ស្ត្រីសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថស្រុកស្អាងដឹកនាំ ដោយលោកវរសេនីយ៍ត្រី អ៊ូ ផល្លី ធ្វើការឃាត់ខ្លួនតាមអំណាចដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូង ខេត្តកណ្តាល ពីបទរំលោភលើលំនៅឋាននិងបរិហារកេរ្តិ៍ជាសាធារណៈ។ ការឃាត់ខ្លួនស្ត្រីខាងលើធ្ វើឡើងកាលពីវេលាម៉ោង៧នឹង០០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្ត្រីសង្ស័យឈ្មោះ ហុក ស្រីណុច អាយុ២៦ឆ្នាំ រស់នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការអាវុធហត្ថស្រុកស្អាងបានឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ គឺធ្វើឡើងតាមអំណាចដីកាឲ្យនាំខ្លួនលេខ ៨០២ ដប.នខ ចុះថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០របស់លោក ជួន វណ្ណះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ដោយជាប់ចោទពីបទ រំលោភលើលំនៅឋាននិងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយក៏ឃាត់ខ្លួនស្ត្រីសង្ស័យបញ្ជូនទៅបញ្ជាអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ឌីរៀ
សូមចុចអាន៖ អាវុធហត្ថស្រុកស្អាងឃាត់ខ្លួនស្ត្រីម្នាក់តាមដីកាសាលាដំបូងខេត្តកណ្តាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


