ព័ត៌មានជាតិ
នរណាជាជនរងគ្រោះពិតប្រាកដនៃសំណុំរឿងឧកញ៉ា ហេង សៀ និងនាង មាន ពេជ្ររីតា?
ជម្លោះប្តឹងផ្តល់គ្នារវាងឧកញ៉ាហេង សៀ និងនាង មាន ពេជ្ររីតា នៅតែស្ថិតនៅការប្រទាញប្រទង់គ្នា ហើយអ្នកតាមដានហាក់មិនទាន់អស់ចិត្ត ខណៈដែលតុលាការទើបតែបានចេញសេចក្តីសម្រេចដោះលែងកូនប្រសានិងកូនបង្កើតឧកញ៉ា ហេង សៀ ដែលគេដឹងថាគ្រាន់តែភាគីទី ៣ មិនពាក់ព័ន្ធជម្លោះដោយផ្ទាល់ក្នុងសំណុំរឿងនេះ។
ដើមហេតុជម្លោះកើតក្រោយបណ្តឹងឧកញ៉ា ហេង សៀ ដែលគេស្គាល់ជាឧកញ៉ាមានមុខមាត់មួយរូប បានចោទតារាស្រីជាពិធីការិនីទូរទស្សន៍នាង មាន ពេជ្ររីតា ពីបទលួចទូរសព្ទ និងបង្កឲ្យមានរបួសស្នាម។

ជម្លោះនេះបានឈានដល់តុលាការឃុំខ្លួនតារាស្រីរូបនេះនៅពន្ធនាគារ។ ការសម្រេចឃុំខ្លួននាងមាន ពេជ្រីតា នាំឲ្យមានប្រតិកម្មពីសិល្បៈករជាច្រើន រួមទាំងតារាចម្រៀងលំដាប់ប្រទេសនាង ឱក សុគន្ធកញ្ញា និងប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោ លោកគី តិច។
តារាចម្រៀងនាង ឱក សុគន្ធកញ្ញា បានប្រកាសឲ្យជួយរកយុត្តិធម៌ដល់ពិធីការិនីទូរទស្សន៍ នាង មាន ពេជ្ររីតា ខណៈនាងកត់សម្គាល់ថា រាល់ករណីសំណុំរឿងរវាងអ្នកសិល្បៈជាមួយអ្នកមានលុយ ភាគច្រើនជាមួយឧកញ៉ាគឺបាត់ឈឹង ពោលមិនដឹងនរណាឈ្នះ នរណាចាញ់នោះទេ។ ដូច្នេះនាងសូមទទូចហើយទទូចទៀត ឲ្យមានការប្រកាសដឹងជាសាធារណៈ តើភាគីណាឈ្នះនិងភាគីណាចាញ់។
លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ក៏ប្រកាសចូលខ្លួនការពារក្តីឲ្យនាង មាន ពេជ្ររីតា លើសំណុំរឿងដ៏រសើបនេះ។
យ៉ាងណាមិញ រឿងនេះកាន់តែស្មុគស្មាញបន្ថែមទៀត ក្រោយពេលសមត្ថកិច្ចបានស្រាវជ្រាវរកឃើញមានពាក់ព័ន្ធដល់កូនប្រសានិងកូនបង្កើតឧកញ៉ា ហេង សៀ ដែលជាភាគីក្រៅជម្លោះ។
តាមការស្រាវជ្រាវពីសមត្ថកិច្ច កូនប្រសាឧកញ៉ា ហេង សៀ ដែលគេដឹងជាម្ចាស់ហាងកាហ្វេ KOI និង Tube Cafe ជាអ្នករៀបចំផែនការប្រឌិតរឿងដើម្បីការពារដល់ឪពុកក្មេក។
តាមការសារភាព បុគ្គលឈ្មោះ ឃន ឈុនតារា បានជួលមនុស្សប្រុសស្រីពីរនាក់ធ្វើត្រាប់តាមថ្ងៃកើតហេតុ ដោយប្រឌិតរឿងខុសពីការពិត ដើម្បីដាក់បន្ទុកចោទប្រកាន់លើនាង មាន ពេជ្ររីតា ថាបានបង្កហិង្សារហូតដល់មានរបួស និងលួចទូរសព្ទ ក្នុងពេលប្រតាយប្រតប់គ្នា។
នៅក្នុងលិខិតបំភ្លឺ និងសុំទោស លោក ឃន ឈុនតារា និង ភរិយា បានទទួលស្គាល់ថាពិតជាបានជ្រើសរើសមនុស្សពីរនាក់ មកដើរតួត្រាប់តាមអង្គហេតុដែលបានកើតឡើងក្នុងរថយន្តនៅថ្ងៃជម្លោះរវាង ឧកញ៉ា ហេង សៀ និងកញ្ញា មានពេជ្ររីតា ពិតមែន ប៉ុន្តែពុំពាក់ព័ន្ធផលិតរូបភាពអាសអាភាសនោះទេ។
ទោះបីមានការដោះលែងភាគីជាកូននិងកូនប្រសារបស់ឧកញ៉ា ហេង សៀ តែមកដល់ពេលនេះនៅមិនទាន់មានស្រាយបំភ្លឺពីឧកញ៉ា ហេង សៀ ជាម្ចាស់ដើមបណ្តឹងផ្ទាល់ ខណៈដែលកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកចុងចោទនាង មាន ពេជ្ររីតា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ៕
តើនរណាជាជនរងគ្រោះពិតប្រាកដនៃសំណុំរឿងឧកញ៉ា ហេង សៀ និងនាង មាន ពេជ្ររីតា?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៤ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក