ព័ត៌មានជាតិ
ឧកញ៉ា ហេង សៀ ក្ដោបក្ដាប់មុខជំនួញអ្វីខ្លះ?
ឧកញ៉ា ហេង សៀ គឺជាអគ្គនាយកក្រុមហ៊ុន ហេង ស្រេងហុង អាហ័រណ នីហ័រណ ដែលមានផ្គត់ផ្គង់ផលិតផលកញ្ចក់ និងទ្វារដែករមូរ គ្រប់ប្រភេទ។ ក្រុមហ៊ុន បានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៨ និងមានសម្ព័ន្ធក្រុមហ៊ុនមួយទៀតឈ្មោះ CamboPura Glass។
CamboPura Glass ជាក្រុមហ៊ុនផលិតកញ្ចក់មានបំពាក់នូវម៉ាស៊ីនទំនើបៗ ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


នៅឆ្នាំ២០០៣ ក្រុមហ៊ុនបានបានពង្រីកសេវាកម្មបន្ថែមច្រើនផ្សេងទៀតសម្រាប់ផ្តល់ឲ្យអតិថិជនមានដូចជាៈ បន្ទប់ ជញ្ជាំង បន្ទប់ទឹក ទ្វារ បង្អួចធ្វើពីកញ្ចក់ និងទ្វារដែករមូរគ្រប់ប្រភេទ។ ក្រោយជោគជ័យលើវិថីជំនួញលោកឧកញ៉ាជាញឹកញាប់ ក៏បានរួមចំណែកលើការងារជាគ្រឿងឧបភោគបរិភោគរាប់រយមុខដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងចុះចែកអំណោយសប្បុរសធម៌ជូនជនក្រីក្រជួបការលំបាកជាដើម។
យ៉ាងណាមិញនៅថ្ងៃនេះ ឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភ័យទោស ចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។

ឧកញ៉ា ហេង សៀ បញ្ជាក់ទៀតថា៖ “នៅថ្ងៃកើតហេតុនេះបណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទាក់ទងឲ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឲ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ។
គួរបញ្ជាក់ផងដែរថា ថ្ងៃនេះចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយបន្ទាប់ពីតុលាការបានសាកសួរបន្ថែមលើជនជាប់ចោទ២ថ្ងៃ និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវី៕
សូមចុចអាន៖ អាថ៌កំបាំងទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ត្រូវបានទម្លាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



