ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមខ្លួនចូលជួយដោះស្រាយជម្លោះ ឥណ្ឌា-ប៉ាគីស្ថាន
ប្រទេសរុស្ស៊ី បានប្រកាសពីការត្រៀមខ្លួនចូលជួយដោះស្រាយជម្លោះរវាងឥណ្ឌានិងបាគីស្ថាន ស្របពេលភាពតានតឹងរវាងអ្នកជិតខាងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ កំពុងឡើងកម្តៅខ្ពស់ក្រោយហេតុការណ៍បាញ់សម្លាប់ក្រុមអ្នកទេសចរនៅតំបន់កាស្មៀរ។

តាមការចុះផ្សាយរបស់សារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យទី៤ខែឧសភាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានបញ្ជាក់ពីរឿងនេះទៅកាន់សមភាគីប៉ាគីស្ថាន Ishaq Dar អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ។
ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា «រុស្ស៊ីយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះភាពតានតឹងរវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ ដែលកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ភាគីរុស្ស៊ីសង្កត់ធ្ងន់លើការត្រៀមខ្លួន ក្នុងការរួមចំណែកដល់ដំណោះស្រាយនយោបាយចំពោះស្ថានភាព ដែលកើតឡើងក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ខែមេសានៅទីក្រុង Pahalgama»។

លោក Lavrov លើកឡើងបែបនេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំប្រទេសរុស្ស៊ី Muhammad Khalid Jamali ព្រមានខ្លាំងៗថា ចារកម្មប៉ាគីស្ថាន ពិតជាទទួលបានការណ៍សម្ងាត់ថា ឥណ្ឌាកំពុងរៀបគម្រោងវាយប្រហារខ្លួនមែន ដូច្នេះខ្លួនត្រៀមរួចជាស្រេចដើម្បីឆ្លើយតបទៅវិញមួយអស់ដៃ ក្នុងនោះរួមទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរ។
សូមជម្រាបជាថ្មី ស្ថានការណ៍រវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ បានឡើងកម្តៅខ្លាំងបំផុត ចាប់តាំងពីការវាយប្រហារនៅជ្រលង Baisaran កាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៥ ដែលសកម្មប្រយុទ្ធមួយក្រុម បើកការបាញ់ប្រហារសម្លាប់ទេសចរឥណ្ឌា២៥នាក់និងនេប៉ាល់ម្នាក់។

ជុំវិញហេតុការណ៍នោះ ឥណ្ឌាបានចោទថា ប្រទេសប៉ាគីស្ថានបានគាំទ្រអំពើភេរវកម្មឆ្លងដែន ប៉ុន្តែត្រូវទីក្រុងអ៊ីស្លាម៉ាបាដ បដិសេធហើយបដិសេធទៀត។ មិនត្រឹមប៉ុណ្ណឹង ប៉ូលិសក្នុងតំបន់កាស្មៀរ ថែមទាំងនិយាយថា ពួកគេកំណត់មុខសញ្ញាជនសង្ស័យ៣នាក់ ដែលក្នុងនោះមាន២នាក់ជាជនជាតិប៉ាគីស្ថាន ទៀតផង។
រឿងនេះធ្វើឲ្យទំនាក់ទំនងរវាងអ្នកជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ ធ្លាក់ចុះដល់កម្រិតទាបបំផុតថ្មីទៀត ហើយក្រោយមក ឈានដល់ការចាត់វិធានការក្តៅរៀងខ្លួន ដូចជាការបិទច្រកព្រំដែន ឥណ្ឌាផ្អាកកិច្ចព្រមព្រៀងចែកទឹកដ៏សំខាន់ជាមួយប៉ាគីស្ថាន និងបណ្តេញមន្ត្រីទូតទៅវិញទៅមកទៀតផង។ លើសពីនេះ រដ្ឋមន្ត្រីប៉ាគីស្ថានមួយរូបថែមទាំងគំរាមបាញ់នុយក្លេអ៊ែរ លើឥណ្ឌា ចំណែកទីក្រុងញូវដែលីឯណោះ ក៏ទិញយន្តហោះចម្បាំង២៦គ្រឿងពីបារាំងថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន គំរាមសងសឹកមួយអស់ដៃ បើឥណ្ឌា ហ៊ានវាយប្រហារមែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


