ព័ត៌មានជាតិ
កំពុងកើតជម្លោះជាមួយឧកញ៉ា ហេង សៀ គណនីហ្វេសបុក កញ្ញាមាន ពេជ្ររីតា ត្រូវគេហេកយកទៅប្រើប្រាស់
លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា គណនីហ្វេសបុករបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ត្រូវបានជនអនាមិកលួចហេកយកទៅគ្រប់គ្រង ក្នុងពេលដែលនាងត្រូវបានឃុំខ្លួនតាមបណ្តឹងរបស់ឧកញ៉ា ហេង សៀុ។

មេធាវីដែលបានចូលខ្លួនការពារក្តីឲ្យពិធីការិនីរូបនេះបានប្រាប់ថា តាំងពីថ្ងៃនគរបាលឃាត់ខ្លួន ពិធីការិនីរូបនេះមិនបានប្រើប្រាស់ហ្វេសបុកនោះទេ ដោយសារទូរសព្ទរបស់នាងស្ថិតនៅក្នុងដៃរបស់នគរបាលនិងតុលាការ ទើបតែយប់ម្សិលមិញ បានចូលអនឡាញ បើកគណនីហ្វេសបុកចូលលែងបានដោយសារ Username និង លេខសម្ងាត់ត្រូវបានគេលួច និងដូរលេខកូដថ្មី។

គួរបញ្ជាក់ថា ពិធីការិនីកញ្ញាមាន ពេជ្ររីតា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ ក្រោយមានអន្តរាគមន៍ពីលោកគី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ។
រឿងក្តីនេះតុលាការនៅតែបន្តដំណើរការស្រាវជ្រាវ ខណៈឧកញ៉ា ហេង សៀ ដែលជាដើមបណ្តឹងមិនទាន់ចូលបំភ្លឺនៅឡើយ ដោយសារកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។
សំណុំរឿងកើតពីជម្លោះលួចទូរសព្ទ និងបង្ករបួសស្នាម ក៏មានជាប់ពាក់ព័ន្ធដល់កូននិងកូនប្រសាររបស់ឧកញ៉ា ហេង សៀ ក្រោយសមត្ថកិច្ចស្រាវជ្រាវបានប្រឌិតរឿងហេតុជម្លោះ ដើម្បីការពារដល់ឪពុកនិងឪពុកក្មេក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


