ព័ត៌មានអន្ដរជាតិ
UN៖ របបយោធាមីយ៉ាន់ម៉ាវាយប្រហារ ២៤៣លើកសម្លាប់មនុស្ស ២០០នាក់ ចាប់តាំងពីរញ្ជួយដី
អង្គការសហប្រជាជាតិ បាននិយាយថា របបយោធាមីយ៉ាន់ម៉ានៅតែបន្តធ្វើការវាយប្រហារដ៏សាហាវលើក្រុមយោធាតស៊ូ ទោះបីជាមានការប្រកាសបទឈប់បាញ់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី០៥ខែមេសានេះ។

បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ របបយោធាមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់បណ្តោះអាសន្ននៅថ្ងៃទី ២ ខែមេសា សម្រាប់ការផ្តល់ជំនួយសង្គ្រោះ។ ប៉ុន្តែលោក Volker Turk ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយថា ចាប់តាំងពីការរញ្ជួយដី និងរហូតដល់ថ្ងៃទី ២៩ ខែមេសា របបយោធាបានបើកការវាយប្រហារយ៉ាងហោចណាស់ ២៤៣លើក រួមទាំងការវាយប្រហារតាមអាកាសចំនួន ១៧១លើក បណ្ដាលឲ្យជនស៊ីវិលជាង ២០០នាក់ត្រូវបានសម្លាប់។
អំពើហិង្សាឥតឈប់ឈរនេះ បានប៉ះពាល់ដល់ជនស៊ីវិល ទោះបីជាមានបទឈប់បាញ់ បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លានៅថ្ងៃទី ២៨ខែមីនាក៏ដោយ។ លោក Turk បានអំពាវនាវឲ្យភាគីនានាប្តេជ្ញាចិត្ត និងបញ្ឈប់ការវាយប្រហារទូទាំងប្រទេស និងត្រលប់ទៅរកការគ្រប់គ្រងជនស៊ីវិលវិញ។

បទឈប់បាញ់បានផុតសុពលភាពកាលពីថ្ងៃទី៣០ខែមេសាហើយ ខណៈ លោក Turk បានទទូចថា៖«វាជាការចាំបាច់ដែលយោធាបញ្ឈប់រាល់ការវាយប្រហារលើជនស៊ីវិលជាបន្ទាន់»។
ចំណែកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Anwar Ibrahim ក៏ជួយជ្រោមជ្រែងណាស់ដែរឲ្យរបបយោធាមីយ៉ាន់ម៉ាទទួលយកបទឈប់បាញ់ជាអចិន្ត្រៃយ៍ផងដែរ។ ទោះយ៉ាងណាមិនមានការឆ្លើយតបថាតើនឹងមានបទឈប់បាញ់បន្តទៀតឬយ៉ាងណានោះទេ ។
គួរបញ្ជាក់ថា ប្រជាជនមីយ៉ាន់ម៉ាជិត ២០លាននាក់នៅក្នុងប្រទេសនេះពឹងផ្អែកលើជំនួយមនុស្សធម៌រួចហើយមុនរញ្ជួយដី ខណៈរញ្ជួយដីធ្វើឲ្យពួកគេរឹតតែត្រូវការអាហារ ទឹក និងទីជម្រកជាចាំបាច់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


