ព័ត៌មានជាតិ
ពិធីការិនី មាន ពេជ្ររីតា ព្រឹកមិញនេះ បានចូលបំភ្លឺនៅតុលាការ លើសំណុំរឿងបណ្តឹងឧកញ៉ា ហេង សៀ
ពិធីការិនី មាន ពេជ្ររីតា បានចូលខ្លួនបំភ្លឺនៅតុលាការនៅព្រឹកមិញនេះ លើបណ្តឹងរបស់ឧកញ៉ាហេង សៀ ជុំវិញបទល្មើសលួចមានស្ថានទម្ងន់ទោស និងការបង្ករបួសស្នាម។
តាមរយៈការឆ្លើយបំភ្លឺចំពោះមុខតុលាការ ពិធីការិនីរូបនេះបានរៀបរាប់នៅថ្ងៃកើតហេតុថា នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ ឈ្មោះ ហេង សៀ បានខលមកនាងថាមានអំណោយចែកជូន ហើយសួររកផ្ទះដើម្បីមកជួប។

តាមពិធីការិនីរូបនេះបន្តថា នៅពេលជួបគ្នាឈ្មោះ ហេង សៀ បានទទូចហៅឲ្យនាងឡើងជិះរថយន្តជាមួយម្តងហើយម្តងទៀត ហើយក៏ថាមានរឿងការងារជជែកជាមួយផងដែរ។ ដោយសារគិតថាជារឿងការងារដែរនោះ នាងក៏ព្រមឡើងជិះរថយន្តជាមួយ។ តែពេលចូលអង្គុយក្នុងរថយន្ត ឈ្មោះ ហេង សៀ បានបើករថយន្តចេញ ហើយចាប់ផ្តើមនិយាយពាក្យមិនសមរម្យ ថាចង់រួមភេទជាមួយនាង ហើយថែមទាំងលូកលាន់ គំរាមថាមានអាវុធទៀតផង។ ដោយអារម្មណ៍តក់ស្លុត វិលវល់ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច គឺដឹងតែប្រុងប្រៀបការពារខ្លួន ទប់ស្កាត់មិនឱ្យគាត់លូកលាន់បាន។ ដោយឈ្មោះ ហេង សៀ បន្តបំពានកាន់តែខ្លាំងមកលើរាងកាយ នាងបានស្រវេស្រវាយកកាំបិតពីក្នុងកាបូប មកក្រវាសចុះក្រវាសឡើង បំណងការពារខ្លួនពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ។
ទាក់ទងរឿងទូរសព្ទដៃវិញ នាងបានឆ្លើយបំភ្លឺបញ្ជាក់ថា នាងមិនបានដឹងថាជាទូរសព្ទរបស់ឈ្មោះ ហេង សៀនោះទេ ខណៈនៅពេលនាងស្រវាចាប់ទូរសព្ទរត់ចេញពីរថយន្តទាំងភ័យស្លន់ស្លោរ។ ចំណែកជុំវិញការចោទប្រកាន់ថានាងជាស្រីរកស៊ីលក់ខ្លួនម្តង ២០០ដុល្លារ ឬ ៣០០ ដុល្លារ និងថាធ្លាប់បានរួមភេទជាមួយនាង ជាការមួលបង្កាច់ដោយព្រៃផ្សៃថោកទាបបំផុត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


