Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម​ដាក់ចេញ​វិធានការ​បន្ទាន់​មួយចំនួន​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី​

បានផុស

នៅ

​​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី​(Lumpy Skin Disease-LSD)​ ខណៈ​ប្រទេសជិតខាង​កម្ពុជា​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​នេះ​រួចទៅហើយ​នោះ​។​

ជាក់ស្តែង​ប្រទេស​វៀតណាម​មាន​ជំងឺ​ដុំ​ពក​លើ​ស្បែក​គោក្របី​នេះ​ បាន​ផ្ទុះឡើង​ចាប់ពី​ថ្ងៃទី​០៥ ​ខែ​តុលា​ ឆ្នាំ​២០២០ ​រហូតដល់​ថ្ងៃទី​៦ ខែធ្នូ ​ឆ្នាំ​២០២០​ដែលមាន​ចំនួន​២០​កន្លែង​នៅ​ភាគ​ខាងជើង​និង​ភាគ​កណ្ដាល​ និង​ប្រទេសថៃ​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ ​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​ចំនួន​១៧​ខេត្ត​-​ក្រុង ដែល​ក្នុងនោះ​មាន​ខេត្ត​ចំនួន​៤​ មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​កម្ពុជា ដូចជា ខេត្ត​សុរិន្ទ ខេត្ត​បុរី​រាំ ខេត្ត​អ៊ូ​ប៊ុន​វ៉ា​ត់​ឆា​ផានី និង​ខេត្ត​ស៊ីសាកេត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សារាចរ របស់ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​ និង​នេសាទ​ នៅ​ថ្ងៃទី​២១​ ខែឧសភា បាន​ណែ​នាំដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្មរាជធានី​-​ខេត្ត ជាពិសេស​បណ្ដា​ខេត្ត ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ត្រូវអនុវត្ត និង​ចូលរួម​សហការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺដុំ​ពក​ស្បែក​តោ ក្របី ដោយ​ធ្វើការ​តាមដានស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់ចត់ និង​ជាប្រចាំ​លើ​សុខភាព​សត្វ​គោក្របី​នៅ​ទូទាំងប្រទេស និង​ត្រូវអនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព អនាម័យ​នៅ​គ្រប់​ទីកន្លែង​ចិញ្ចឹម កន្លែង​ប្រមូលផ្ដុំ និង​ទីផ្សារ​។​

ក្រសួងកសិកម្ម​បា​នប​ន្ត​ថា​ ដើម្បី​បង្ការ​ការ​រាតត្បាត​ជំងឺ​នេះ ក្រសួង​បានស្នើ​ឲ្យទប់ស្កាត់​ការនាំ​ចូល​គោ ក្របី រស់ និង​ផលិតផល​គោ ក្របី ទឹក​មេជី​វិត​បង្កក គ្រប់​ប្រភេទដែល​ខុសច្បាប់​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​ជា​ពិ​សេស​សមត្ថកិច្ច​នៅតាម​ច្រកព្រំដែន​។​

ទន្ទឹមគ្នានេះ​ត្រូវបង្កើន​ការអង្កេត​តាមដាន និង​ឃ្លាំមើល​ស្ថានភាព​សុខភាព​សត្វ​គោ ក្របី​នៅតាម​មូលដ្ឋាន កន្លែង​ចិញ្ចឹមសត្វ និង​តាម​កសិដ្ឋាន​ឲ្យ​បានជា​ប្រចាំជាមួយនឹង​ការធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​តោ ក្របី និង​អប់រំ​ដល់​ប្រជាជន និង​កសិករ​ចិញ្ចឹមសត្វ​គោ ក្របី​អំពី​ផលប៉ះពាល់ និង​ការខូចខាត​ធ្ងន់ធ្ងរ​លើ​ផលិតកម្ម​គោ ក្របី ផ្នែក​សេដ្ឋកិច្ច​បណ្ដាលមកពី​ជំងឺ​ដុំ​ពត​ស្បែក​គោ ក្របី​នេះ​។​

ក្រសួង​ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​អ្នក​ចិញ្ចឹមសត្វ​គោក្របីគ្រប់​កម្រិត​ពី​ការរៀបចំ​ទ្រុង​ការថែទាំ​ការផ្ដល់​ទឹក​និង​ចំណី​ការអនុវត្ត​វិធានការ​អ​នាម័​យ​ការតាមដាន​សុខភាព​សត្វ​និង​ការអនុវត្ត​វិធាន​ជីវៈ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​និង​រាយការណ៍​នូវ​ករណី​សង្ស័យ​នៃ​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​។​

ជាមួយគ្នានេះដែរ​ត្រូវ​លុបបំបាត់​ភ្នាក់ងារចម្លងមេរោគ​ដូចជា​ពពួកសត្វ​បឺត​ជញ្ជក់​ឈាមមាន​មូស​រុយ​តា​បោ​ម ​ដង្កែ​ តាមរយៈ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​ការដាក់​មុង​ការប្រើ​ប្រាស់​អំពូល​ភ្លើង​ឆក់​ ឬ​បណ្ដេញ​សត្វល្អិត​ការដុត​សំរាម​បណ្ដេញ​សត្វ​និង​ការប្រមូល​កាក​សំណ​ល់​ដូចជា​សំរាម​សំបក​កង់ឡាន​ចាស់ៗ​ដើម្បី​ដុត​ឬ​កប់​ចោល​។​

លើសពីនេះ​ទៀត​ត្រូវធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​ក្នុង​ករណី​ចាំបាច់​និង​មាន​ពិសោធ​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ឲ្យ​បាន​ត្រឹមត្រូវ​និង​បន្ត​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ និង​កសិករ​ចិញ្ចឹមសត្វ​គោក្របី​អំពី​ផលប៉ះពាល់​និង​ការខូចខាត​ធ្ងន់ធ្ងរ​លើផលិតកម្ម​គោក្របី​ផ្នែក​សេដ្ឋ​កិច្ច​បណ្ដាលមកពី​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​នេះ​។​

ជាងនេះទៀត​ត្រូវ​ត្រួតពិនិត្យ​រាល់​ការ​ចរាចរ​សត្វ​គោក្របី​រស់​ទឹក​មេជី​វិត​បង្កក​ឬ​ផលិត​ផល​សាច់គោ​ក្របី​ដែល​នាំចូល​ត្រូវមាន​វិ​ញ្ញាប​ន​ប័ត្រ​អនាម័យ​ពី​ប្រទេស​នាំចេញ​និង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពី​មន្ត្រី​ជំនាញ​ប​សុ​ពេ​ទ្យ​និង​ជំរុញ​សហការ​បានល្អ​ឲ្យ​បាន​ជិត​ស្និត​ជាមួយ​ភាគី​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃក្នុងការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​ដើម្បី​ធ្វើការ​ទប់ស្កាត់​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធភាព​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម