ព័ត៌មានជាតិ
មុននេះ សមត្ថកិច្ចចាប់បានជនសង្ស័យជាឃាតកសម្លាប់បុរសម្នាក់នៅបឹងទំពុន ហើយប្រាប់ថាដោយសារគំនុំ
សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជាឃាតក២នាក់ សម្លាប់បុរសម្នាក់ដែលគេប្រទះឃើញសាកសពកាលពីព្រឹកមិញ។
កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ បានធ្វើការចាប់ឃាត់ខ្លួនបាន២នាក់ និងដកហូតម៉ូតូផាស់អាប់បានមួយគ្រឿង។

តាមប្រភព ពីមន្ត្រីសមត្ថកិច្ច ឱ្យដឹងថា ករណីវាយសម្លាប់ខាងលើ គឺផ្តើមចេញពីរឿងគំនុំដោយប្រើដងឆ័ត្រ វាយ។
ករណីសពបុរសម្នាក់អាយុប្រមាណ ៣០ ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវប៉េតុងមួយកន្លែង ទល់មុខផ្សារបឹងទំពុនភូមិសន្សំកុសល៣ សង្កាត់បឺងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាកសពមានសភាពរងរបួសបែកក្បាល និងបាក់ជើង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះ បានឱ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាត្រយប់មិញ ឮសូរសំឡេងស្រែកប្រទូសរ៉ាយគ្នាផងដែរ ។ លុះព្រឹកឡើង ក៏ប្រទះឃើញមានសពដេកស្លាប់ក្នុងថ្លុកឈាមតែម្ដង៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


