Connect with us

ព័ត៌មានជាតិ

រ​ដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ជំរុញ​ឲ្យ​ក្រុមការងារ​ជំនាញ​បន្ត​ចុះ​ពិនិត្យ​ដល់​គ្រួសារ​គោលដៅ​ក្នុង​ការទទួល​សាច់ប្រាក់

បានផុស

នៅ

ភ្នំពេញ ៖ ​លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​ក្រុមការងារ​ជំនាញ​បន្ត​ចុះ​ពិនិត្យ​ការកំណត់​អត្តសញ្ញាណ​កម្ម និង​ការ​សម្ភាសន៍​របស់​ក្រុម​ជន​បង្គោល​ចំពោះ​ក្រុមគ្រួសារ​គោលដៅ​សម្រាប់​កា​រទ​ទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ សេចក្ដីណែនាំ​ស្ដីពី​នីតិវិធី និង​យន្តការ​នៃ​ការបើក​ផ្ដល់​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ក្រោយពេល​បិទ​ខ្ទប់​សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច​នា​ថ្ងៃទី​២៥ ឧសភា នេះ។

លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជា​ពលរដ្ឋ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ត្រូវបាន​រាជរដ្ឋាភិបាល​ដែលមាន​សម្តេចតេ​ជោ​ជា​នាយករដ្ឋមន្ត្រី​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​ពលរដ្ឋ​ទូទាំងប្រទេស​ជាធំ​ពិសេស​គ្រួសារ​ទីទាល់ក្រ​និង​ងាយ​រងគ្រោះ​ដែល​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជម្ងឺ​រាតត្បាត​ដ៍​កាច​សាហាវ​កូ​វីដ​១៩​តែម្ដង​ដែល​ចាំបាច់​បំផុត​។

លោក​បាន​ថ្លែងបន្ដ​ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជឿ​លើ​រាជរដ្ឋាភិបាល​ចុះ​មិនដែល​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​នៅឯ​កោ​ឬ​ស្លាប់​ដោយ​ដាច់ពោះ​ឡើយ​ដោយ​ផ្តល់​ជា​សាច់ប្រាក់​ឧ​ប​ត្ថម្ភ​ជា​បន្តបន្ទាប់​។ ចំពោះ​គ្រួសារ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​កូ​វីដ​១៩ ដូច​ករណី​ឆ្លង ករណី ស្លាប់​ដោយ​កូ​វីដ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ក្នុង​តំបន់​បិទ​ខ្ទប់​ទទួលបាន​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល ឧបត្ថម្ភ​ជា​បន្តបន្ទាប់​នៅក្នុង​ខែ មិថុនា ខាងមុខនេះ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម