Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​២​នាក់ ​ឆក់​ទូរសព្ទដៃ​ពី​ជនបរទេស មិនបាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

បានផុស

នៅ

ភ្នំពេញ ​៖ ជនសង្ស័យ​ចំនួន​២​នាក់​ ជិះ​ឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ពី​ជនជាតិ​បរទេស​តែ​មិនបាន​សម្រេច​ត្រូវ​កម្លាំង​សមត្ថកិច្ច ដេញចាប់បាន​ភ្លាមៗ​ទាំង​២​នាក់។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៣០ នាទី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ នៅ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​២៤០ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនសង្ស័យ​ទី​១ ឈ្មោះ សោម ចាន់ ភេទ​ប្រុស​អាយុ២០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូ​លេខ​៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ជា​អ្នក​បើ​ក​ម៉ូតូ​។ ទី​២​ឈ្មោះ សុខ សុភ័ក្ត្រ ភេទ​ប្រុស​អាយុ ១៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ សង្កាត់ គីឡូ ម៉ែត​លេខ​៦ ខណ្ឌឫស្សីកែវ អ្នកធ្វើ​សកម្មភាព​ឆក់។

តាម​មន្ត្រី​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង ពេល​កម្លាំង​ជំនាញ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន និង​ភូមិសាស្ត្រ ងាយ​រងគ្រោះ ស្រាប់តែ​ប្រទះឃើញ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក់ សង់ ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BT- 5712 ធ្វើ​សកម្មភាព ឆក់​ទូរសព្ទ​ដៃ​ជាក់ស្ដែង ពី​ជនបរទេស កំពុងតែ​ដើរ​ហាត់ប្រាណ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៨៨ កែង​ផ្លូវ​លេខ​៦៣ មូលដ្ឋាន​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង តែ​មិនបាន​សម្រេច ភ្លាមៗ​នោះ កម្លាំង​ជំនាញ បាន​ដេញប្រផាប់ចាប់ប្រភីង រហូតដល់​ចំណុច នៅ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​២៤០ មូលដា្ឋន​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ទើប​ចាប់​ជនសង្ស័យ​បាន។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​នគរបាល​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ដោយ ៖ ឃឹត ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម