ព័ត៌មានជាតិ
លោក ឯម ច័ន្ទមករា៖ ត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានាថា បរិយាប័ន្នការងារសម្រាប់ជនមានពិការភាពគឺជាកិច្ចការសំខាន់
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ទីផ្សារការងារនាពេលអនាគត នឹងអាចធ្វើឱ្យគម្លាតបន្ថែមទៀត ដូច្នេះត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានាថា បរិយាប័ន្នការងារសម្រាប់ជនមានពិការភាពគឺជាកិច្ចការសំខាន់។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លើកឡើងបែបនេះ នៅក្នុងពិធីអបអរសាទរបញ្ចប់គម្រោងដោយជោគជ័យស្ដីពី “ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព” នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។
លោក ឯម ច័ន្ទមករា គូសបញ្ជាក់ថា ទិន្នន័យការងាររបស់ជនមានពិការភាព គឺមានការពិបាកស្វែងរក ប៉ុន្តែតាមការប៉ាន់ស្មាន គឺអត្រាទីផ្សារការងាររបស់ជនមានពិការភាពគឺទាបជាងជនមិនពិការភាព។
លោក ឯម ច័ន្ទមករា បានឱ្យដឹងថា នៅកម្ពុជា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់អំពីការផ្តល់អាទិភាពសម្រាប់ជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងមានស្ថាប័នឯកជនជាច្រើនបាននិងកំពុងកើនឡើងនៃការទទួលស្គាល់អំពីពិការភាព ជាប្រភពនៃភាពចម្រុះ ទេពកោសល្យ និងការបង្កើតថ្មី។
លោក ឯម ច័ន្ទមករា បន្ថែមថា សម្រាប់ជនមានពិការភាព ការងារសមរម្យមានន័យថា ពួកគេអាចត្រូវបានផ្តល់សិទ្ធិអំណាចឱ្យដឹកនាំជីវិតប្រកបដោយឯករាជ្យ និងបានរួមចំណែកដល់សុខុមាលភាពនៃគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នបន្ថែមទៀត។

រដ្ឋលេខាធិការរូបនេះបានគូសបញ្ជាក់ថា នៅពេលអនាគតខាងមុន ប្រធានបទការងារសម្រាប់ជនមានពិការភាពនៅតែជានូវបញ្ហាប្រឈមសម្រាប់សង្គមទូទៅនៃពិភពការងារ ខណៈបញ្ហាប្រឈមទាំងនេះចាំបាច់ត្រូវរួមគ្នាដោះស្រាយមុនពេលកើតឡើង ដើម្បីធានាថា “មិនត្រូវទុកឱ្យនរណាម្នាក់នៅឯកការ” ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត រួមទាំងជនមានពិការភាពផងដែរ។
លោក ឯម ច័ន្ទមករា ថ្លែងថា៖ «ការធានាបាននូវអនាគតរួមនៃការងារ គឺជាផ្នែកមួយនៃរបៀបវារៈឆ្នាំ២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លើសពីនេះ មាត្រា២៧ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព បានទទួលស្គាល់សិទ្ធិជនមានពិការភាពក្នុងការធ្វើការងារដោយឈរលើ មូលដ្ឋានស្មើភាពជាមួយអ្នកដទៃ»។
គួរឱ្យដឹងដែរថា ជនមានពិការភាព ត្រូវបានគេចាត់ទុកថា ជាក្រុមមួយក្នុងចំណោមក្រុមដែលទទួលបានការយកចិត្តទុកដាក់ជាក់លាក់នៅក្នុងរបៀបវារៈឆ្នាំ២០៣០ ហើយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) បានកំណត់យ៉ាងច្បាស់អំពីផលប្រយោជន៍របស់ជនមានពិការភាព រួមទាំងក្នុងបរិបទនៃការងារសមរម្យ និងកំណើនសេដ្ឋកិច្ច៕



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន