ព័ត៌មានជាតិ
កម្ពុជា ទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ពីប្រទេសនានា ជាង ៣៤០ នាក់
ឆ្នាំ ២០២៣ កន្លងទៅ កម្ពុជា បានទទួលជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ រំលោភបំពានផ្លូវភេទ ប្រមាណជាង ៣៤០ នាក់ ពីប្រទេសនានា និងបានធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះជាង ៦០ នាក់ ត្រឡប់ទៅប្រទេសកំណើតវិញផងដែរ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ នៅព្រឹកថ្ងៃទី ៥ កុម្ភៈ នេះ លោក ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ឆ្នាំ ២០២៣ មានជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ រំលោភបំពានផ្លូវភេទ ចំនួន ៣៤២ នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសនានា និងបញ្ជូនទៅស្តារនីតិសម្បទា ហើយជនរងគ្រោះចំនួន ៦៣ នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។

លោកបានបន្តថា ចំណែកជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ រំលោភបំពានផ្លូវភេទ ត្រូវបានបញ្ជូនទៅស្តារនីតិសម្បទាតាមមណ្ឌលអង្គការ សរុបចំនួន ៤៣៦ នាក់ និងធ្វើសមាហរណកម្មទៅកាន់គ្រួសារ និងសហគមន៍ ២៨៣ នាក់ តាមដានបន្តក្រោយសមាហរណកម្មចំនួន ៣០០ នាក់ និងបិទករណីចំនួន ១៥៣ ករណី។
ជាមួយគ្នានេះ សេវាគាំពារជនរងគ្រោះ ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់ ដោយបានផ្ដល់ ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដាច់ស្បៀង ទីទ័លក្រ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយ ដោយយថាហេតុនៅតាមសហគមន៍ចំនួន ៣៨ ៤១០ គ្រួសារ។ ជនអនាថាចំនួន ១ ០៨៨ នាក់ បាន ទទួលសេវាពិគ្រោះយោបល់ ដោះស្រាយ ទប់ស្កាត់ និងការពារ ព្រមទាំងបានធ្វើសមាហរណកម្មទៅ គ្រួសារ និងសហគមន៍វិញ ៨០៣ នាក់។ ជនរងគ្រោះ និងរងផលប៉ះពាល់ដោយសារផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាចសាហាវផ្សេងៗ នៅតាមសហគមន៍ចំនួន ២១៥ នាក់ ត្រូវបានប្រឹក្សាយោបល់ ថែទាំ និងគាំទ្រ។ មណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី បានទទួលជនវិបល្លាសស្មារតីឱ្យស្នាក់នៅ សរុបចំនួន ១២៥ នាក់ បើគិតពីឆ្នាំ ២០២១ មក មានជនវិបល្លាសស្មារតីសរុបចំនួន ២៤០ នាក់ កំពុងស្នាក់នៅ និងសមាហរណកម្មទៅគ្រួសារ និងសហគមន៍វិញចំនួន ២៣ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


