ព័ត៌មានជាតិ
រដ្ឋមន្ត្រីសង្គមកិច្ច៖ ភាពក្លាហាន និងការតស៊ូរបស់ ស្រ្តីមានពិការភាពនឹងជួយផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជ មាននានានៅក្នុងសង្គម
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអះអាងថា ភាពក្លាហាន ការតស៊ូ
និងការតាំងចិត្តខ្ពស់របស់ស្ត្រីមានពិការភាពនឹងជួយផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាននានានៅក្នុងសង្គមក៏ដូចជាបង្ហាញនូវភាពគំរូសម្រាប់ស្ត្រីគ្រប់រូប។

ក្នុងឱកាសជួបសំណេះសំណាលក្នុងពិធីពិសារអាហារសាមគ្គីជាមួយស្ត្រីមានពិការភាពភ្នែក និងកាយសម្បទា ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី
ក្នុងបរិវត្តកម្មឌីជីថល» កាលពីព្រលប់ថ្ងៃទី ៨មីនា រៀបចំឡើងដោយសមាគមតន្ត្រីសំនៀងជនពិការ លោក រដ្ឋមន្ត្រីបានបន្តថា «ស្រ្តីមានពិការភាព បានប្រឈមមុខនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែបងប្អូនមានភាពក្លាហាន ការតស៊ូ និងការតាំងចិត្តខ្ពស់ដែលនេះជាសក្ខីភាពសម្រាប់ស្ត្រីគ្រប់រូបនៅគ្រប់ទីកន្លែង ធ្វើជាគំរូ និងរៀនសូត្រតាមដើម្បីផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាននានា មកលើស្ត្រីមានពិការភាព»។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ជាបទពិសោធន៍ការយល់ដឹង និងទស្សនៈរបស់បងប្អូន គឺមានតម្លៃមិនអាចកាត់ថ្លៃបានដែលយើងទាំងអស់គ្នាត្រូវបង្កើតបរិយាកាសរួមមួយប្រកបដោយបរិយាប័ន្ន ដែលសម្លេងរបស់បងប្អូនត្រូវបានឮ និងទេពកោសល្យរបស់បងប្អូនត្រូវបានអបអរសាទរ និងទទួលស្គាល់។ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមតន្ត្រីសំនៀងជនពិការដែលបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅដល់បងប្អូន ស្រ្តីមានពិការភាព និងក្រុមគ្រួសាររបស់គាត់។ ដោយឡែកក៏សូមកោតសរសើរយ៉ាងក្រៃលែងដល់ស្ត្រីមានពិការភាពដែលបានខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងកសាងគ្រួសារដែលបង្ហាញពីភាពធន់ និងភាពរឹងមាំរបស់ខ្លួនចូលរួមសកម្មភាពនានានៅក្នុងសង្គមជាតិ។

លោក រដ្ឋមន្ត្រីបានបបញ្ជាកថា «ការជួបជុំគ្នានៅថ្ងៃទី៨ មីនានេះ ក៏ជាការបញ្ជាក់ថា ស្ត្រីគ្រប់រូប ជាពិសេសស្ត្រីដែលមានពិការភាពក៏មានសិទិ្ធទទទួលបាននូវការស្រឡាញ់រាប់អានមានឱកាសចូលរួមរាល់សកម្មភាពនានាក្នុងសង្គមស្មើៗគ្នា
និងត្រូវបានផ្ដល់តម្លៃដែលជាចំណែកនៃកោសិកាសង្គមមិនអាចខ្វះបាន»។ លោករដ្ឋមន្ត្រីបានលើកឡើងថាអត្រាជនមានពិការភាពបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកត្តាជាច្រើនរួមមាន៖ ជំងឺ កង្វះអាហារូបត្ថម្ភ ចាស់ជរា តំណពូជ
និងគ្រោះថ្នាក់ផ្សេងៗ។
តាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបញ្ជាក់ថាអត្រាជនមានពិការភាពកម្ពុជា មានប្រមាណ ៥.៣% (ប្រមាណ ៨៧២,៥២៧នាក់)នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់។

លោករដ្ឋមន្ត្រី បានបន្ថែមថា ផ្តើមចេញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងលិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាង និងដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការព្រមទាំងបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ សំដៅពង្រឹងការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងឱ្យកាន់តែប្រសើរឡើង ដែលអ្នកទទួលផលក៏មានជនមានពិការភាពផងដែរ។

លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានឱ្យដឹងថា
សមាគមតន្ត្រីសំនៀងជនពិការ បង្កើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ដែលកាលណោះ មានសមាជិកត្រឹមតែ ១៥ នាក់ប៉ុណ្ណោះ ។ បច្ចុប្បន្ននេះមានសមាជិក សមាជិកា ជាជនមានពិការភ្នែក និងពិការភាពកាយសម្បទា សរុប
៧០០ នាក់ ដោយមានបណ្ដុះបណ្ដាលតន្ត្រី និងម្រៀងសម័យបុរាណ ពិធីករពិធីការិនី អក្សរស្ទាប និងម៉ាស្សាដៃទេពជាដើម ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?