ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីឡាវ កោតសរសើរទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា
លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងកោតសរសើរ ចំពោះទឹកចិត្ត និងឆន្ទៈរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ម៉ាស និងបរិក្ខារពេទ្យ ខណៈដែលកម្ពុជា កំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ថ្លែងក្នុងពិធីទទួលម៉ាស និងបរិក្ខារពេទ្យ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ថា ការផ្ដល់ជូនរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ រឹតតែបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ខណៈកម្ពុជា ឡាវ មានទំនាក់ទំនងល្អជាមួយគ្នាយូមកហើយ ហើយទំនាក់ទំនងល្អនេះ នឹងមិនមាននរណាអាចបំបែកបានដែរ។

លោកនាយករដ្ឋមន្រ្តី បានលើកឡើងដែរថា កន្លងមកកម្ពុជា តែងជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ នៅពេលជួបការលំបាក នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ជាដើម ហើយនេះ បានបង្ហាញពីទំនាក់ទំនងល្អដែលមានស្រាប់ សម្រាប់ប្រទេសកម្ពុជា-ឡាវ។

លោក ថងលុន ស៊ីសុលីត បានសន្យាថា នឹងយកបរិក្ខារពេទ្យទាំងអស់ទៅប្រើប្រាស់ឲ្យមានប្រសិទ្ឋិភាពខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់នាព្រឹកនេះ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការផ្ដល់ជូនបរិក្ខារពេទ្យនេះ គឺដើម្បីរួមចំណែកក្នុងបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈកម្ពុជា-ឡាវ ជាប្រទេសមានភូមិផងរបងជាប់គ្នា ហើយជាប្រទេសដែលមានទំនាក់ទំនងល្អ។

គួរជំរាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនរដ្ឋាភិបាលឡាវ រួមមាន ៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺនផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


