Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​យុត្តិធម៌​និង​ប្រធាន​សាលាឧទ្ធរណ៍​ថ្មី​ជួបគ្នា​រក​ដំណោះស្រាយ​សំណុំរឿង​អ្នក​ជាប់ឃុំ​ឱ្យបាន​លឿន

បានផុស

នៅ

ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​ថ្មី​និង អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​ជួបគ្នា​ដើម្បី​រិះរក​ដំណោះស្រាយ​សំណុំរឿង​អ្នក​ជាប់ឃុំ​ឱ្យបាន​លឿន​ក៏ដូចជា​ការងារ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

នៅក្នុង​ជំនួប​ពិភាក្សា​នោះ ដែរ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក សេង ស៊ី​វុត្ថា ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​ជា​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ អមដោយ​ថ្នាក់ដឹកនាំ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ ជំរុញ​ការដោះស្រាយ​សំណុំរឿង​នៅ​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​ឱ្យបាន​លឿន ជាពិសេស ចំពោះ​សំណុំរឿង​ដែលមាន​អ្នក​ជាប់ឃុំ និង​អំពី​ទិសដៅ​ការងារ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ សំដៅ​លើកកម្ពស់​ការផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នេះដែរ​ក្រសួងយុត្តិធម៌​បាន​បង្កើត គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ (​គ​.​យ​.​ក​.​ស​) ទូទាំង​២៥​រាជធានី​-​ខេត្ត រយៈពេល​១០០​ថ្ងៃ​។

រយៈពេល​១០០​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៨ ខែឧសភា ដល់​ថ្ងៃ​២៨​ខែសីហា ឆ្នាំ​២០២០​កន្លងទៅ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅតាម​សាលាដំបូង​ទូទាំងប្រទេស​បាន​ចំនួន​៨១១៣​សំណុំរឿង ស្មើនឹង​៦៣% នៃ​សំណុំរឿង​ដែល​កកស្ទះ​កន្លងមក​។

តាមរយៈ​ការដោះស្រាយ​សំណុំរឿង​កកស្ទះ​នេះដែរ​នឹង​ជួយ កាត់បន្ថយ​បាន​ពី ៥០ ទៅ ៧០​ភាគរយ​នូវ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម