Connect with us

ព័ត៌មានជាតិ

៤ខែដើមឆ្នាំ២០២១ ពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំជាង៣ពាន់ លានដុល្លារអាមេរិក

បានផុស

នៅ

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា នា៤ខែដំបូងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា និងចិនមានចំនួនជាង៣ពាន់លានដុល្លារអាមេរិក កើនឡើងជិត២០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនជាង៤២៣លានដុល្លារអាមេរិក កើនឡើង៤២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយកិច្ចព្រមព្រៀងកសិកម្មជាមួយចិន កម្ពុជាបាននាំចេញផលិតផលផ្លែចេក និងស្វាយស្រស់ជាច្រើនទៅកាន់ទីផ្សារចិនដោយផ្ទាល់។

យោងតាមរបាយការណ៍តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា រយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ចំនួន១០.៨ម៉ឺនតោន។ ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២ដែលមានគុណភាពត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។ ក្រោយពីបានចូលទៅកាន់ទីផ្សារចិនដោយជោគជ័យមក បរិមាណនាំចេញក្នុងរយៈពេល៥ខែដំបូងនាឆ្នាំនេះ មានកំណើនកើនដល់៣៥០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម