ព័ត៌មានជាតិ
នៅថ្ងៃអនាគត កម្ពុជាត្រូវបង្កើតតុលាការថ្នាក់ស្រុក ដើម្បីបង្ខិតសេវាជូនពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ជាចក្ខុវិស័យទៅថ្ងៃអនាគត ប្រទេសកម្ពុជា នឹងត្រូវបង្កើតតុលាការនៅថ្នាក់ស្រុក ដើម្បីបង្ខិតសេវាឲ្យនៅជិតប្រជាពលរដ្ឋ។

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន ២ ដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌នៅកម្ពុជា កាលពីល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា នាពេលខាងមុខ អាចនៅឆ្នាំ ២០៤០ ឬឆ្នាំ ២០៥០ ប្រទេសកម្ពុជា នឹងត្រូវបង្កើតតុលាការនៅថ្នាក់ស្រុក ដើម្បីបង្ខិតសេវាឲ្យនៅជិតប្រជាពលរដ្ឋ ហើយដោះស្រាយបទលហុ ដែលជារឿងក្ដីតូចតាចនៅមូលដ្ឋាន។
លោករដ្ឋមន្ត្រី បានឲ្យដឹងថា «ទៅថ្ងៃអនាគត មិនមែនក្នុងរយៈពេល ១០ ឬ ១៥ឆ្នាំនេះទេ ទៅថ្ងៃអនាគត ជាចក្ខុវិស័យសម្រាប់កូនចៅជំនាន់ក្រោយ នៅកម្ពុជា ត្រូវបង្កើតតុលាការរហូតដល់ថ្នាក់ស្រុក ព្រោះដើម្បីបង្ខិតសេវាហ្នឹង ឲ្យទៅជិតជាមួយនឹងប្រជាជនរបស់យើង គឺថា ត្រូវមានតុលាការថ្នាក់ស្រុក ជាតុលាការលហុ ដែលដោះស្រាយរឿងក្ដីតូចតាចៗ»។
យ៉ាងណាក៏ដោយ ដើម្បីបង្កើតតុលាការនៅថ្នាក់ស្រុកបាន អាចត្រូវប្រើពេលរហូតដល់ឆ្នាំ ២០៤០ ឬឆ្នាំ ២០៥០ ឯណោះ។
«ប៉ុន្តែ ដើម្បីអាចធ្វើកិច្ចការងារនេះបាន យ៉ាងតិចគឺថា ម្ដុំ ២០៤០, ២០៥០ នៅស្រុកណាក៏មានដែរ មិនអាចមកប្រមូលផ្ដុំ តែទីរួមខេត្តទេ យើងមើលមណ្ឌលគិរី ពីស្រុកឆ្ងាយៗមក មកប្ដឹងដល់ទីរួមខេត្ត តើមានប៉ុន្មានករណី តិចតួចណាស់»។ នេះជាការលើកឡើងបន្ថែមពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


