Connect with us

ព័ត៌មានជាតិ

លោក កើត រិទ្ធ ស្នើគ្រប់តួអង្គទាំងអស់ ចូលរួមដោយស្មារតីទទួលខុសត្រូវ ក្នុងយុទ្ធនាការទើបដាក់ចេញចំនួន ២

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងយុទ្ធនាការយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ ធ្វើឡើងគ្រាដែលលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ កាលពីរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤។

កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ ក្រសួងយុត្តិធម៌ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២។ ១. យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, ២. យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ក្នុងកិច្ចប្រជុំនេះ លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធនាការទាំង ២នេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ច និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីព្រោះថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

ដូច្នេះ ដើម្បីសម្រេចកិច្ចការ អាទិភាពនេះ ក្រសួងយុត្តិធម៌ មានភាពចាំបាច់ក្នុងការដាក់ចេញនូវការកែទម្រង់ដ៏មុតស្រួច ដែក្នុងនោះរួមមាន ការកែទម្រង់តាមរយៈការដាក់ចេញនូវយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ចំពោះមុខថ្នាក់ដឹកនាំតុលាការទាំងអស់ថា មានសំណុំរឿង ៣ ប្រភេទ ដែលលោក ក៏ដូចជាតុលាការទាំងអស់នៅទូទាំងប្រទេស ត្រូវប្រកាន់ជំហរដាច់ខាត គឺសំណុំរឿងគ្រឿងញៀន សំណុំរឿងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងសំណុំរឿងពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន ដែលចាំបាច់ត្រូវតែដោះស្រាយដោយ “តម្លាភាព, ម៉ឺងម៉ាត់, ត្រឹមត្រូវតាមច្បាប់ និងការទទួលខុសត្រូវចំពោះមុខប្រជាជន និងសង្គមជាតិ”។

លោក កើត រិទ្ធ ក៏បានស្នើសុំឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ នៅក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលជាបំណងប្រាថ្នារបស់សម្តេចនាយករដ្ឋមន្ត្រី និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម