ព័ត៌មានជាតិ
ក្រុមការងារគាំពារសង្គម បន្តចុះកំណត់អត្តសញ្ញាណកម្ម និងការសម្ភាសន៍គ្រួសារគោលដៅដើម្បីទទួលសាច់ប្រាក់ក្រោយពេលបិទខ្ទប់
ក្រុមការងារគាំពារសង្គមរបស់ក្រសួងសេដ្ឋកិច្ច និងនាយកដ្ឋានសុខុមាលភាពរបស់ក្រសួងសង្គមកិច្ច សហការបានបន្តចុះពិនិត្យការកំណត់អត្តសញ្ញាណកម្ម និងការសម្ភាសន៍របស់ក្រុមជនបង្គោលចំពោះក្រុមគ្រួសារគោលដៅ សម្រាប់ការទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់នាម្សិលមិញ។
លោកចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមដែលដឹកនាំក្រុមការងារអន្តរក្រសួងបានថ្លែងថា ការចុះពិនិត្យតាមមូលដ្ឋានផ្ទាល់គឺសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដែលជាសាច់ប្រាក់របស់រាជរដ្ឋាភិបាល នៅក្នុងខែមិថុនា ខាងមុខ។ ជាក់ស្ដែងក្រោយពីចុះពិនិត្យនៅមូលដ្ឋានបិទខ្ទប់នៅរាជធានីបានមួយចំនួនហើយ ក្រុមការងារមកបន្តចុះពិនិត្យនៅក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ ៤ ក្រុងព្រះសុីហនុទៀត ដើម្បីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់ដៃពលរដ្ ឋដែលកំពុងជួបការលំបាកខ្លាំងដោយកូវីដ១៩នោះ។


ជាមួយគ្នានេះដែរលោក ឈួរ សុបញ្ញាបានថ្លែងថា សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋ និងគ្រួសារប្រជាពល រដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ត្រូវបានរាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខពលរដ្ឋទូទាំងប្រទេសជាធំពិសេសគ្រួសារទីទាល់ក្រនិងងាយរងគ្រោះដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩តែម្ដង ដែលចាំបាច់បំផុត។


លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងបន្ដ ជម្រាបដល់បងប្អូនប្រជាពលរដ្ឋជឿលើរាជរដ្ឋាភិបាលចុះមិនដែលទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោឬស្លាប់ដោយដាច់ពោះឡើយ ដោយផ្តល់ជាសាច់ប្រាក់ឧបត្តម្ភជាបន្តបន្ទាប់។ ចំពោះគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរដោយសារកូវីដ១៩ ដូចករណីឆ្លង ករណី ស្លាប់ដោយកូវីដ និងការធ្វើចត្តាឡីស័ក ឬក្នុងតំបន់បិទខ្ទប់ ទទួលបានសាច់ប្រាក់របស់រាជរដ្ឋាភិបាល ឧបត្ថម្ភជាបន្តបន្ទាប់នៅក្នុងខែមិថុនាខាងមុខនេះ៕
អត្ថបទ៖ វិមាន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



