ព័ត៌មានជាតិ
ហិង្សាវាយជនរងគ្រោះនៅហាងកាហ្វេប៉ុន្មានថ្ងៃមុន ជនដៃដល់សារភាព កើតចេញពីអតីតនារីជាសង្សារម្នាក់
ករណីប្រេីហិង្សាមុខហាងកាហ្វេផ្អេីលពេញបណ្តាញសង្គមនៅស្រុកព្រៃក្បាសកាលពីប៉ុន្មានថ្ងៃមុន គឺផ្តេីមចេញពីការប្រចណ្ឌ។ ក្រោយចាប់ខ្លួន និងបានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យសារភាពថា ព្រោះតែខឹងសង្សាខ្លួនទៅទាក់ទងស្រឡាញ់គ្នាជាមួយជនរងគ្រោះ ទេីបធ្វេីឲ្យខ្លួនទប់ចិត្តមិនបានក៏ធ្វេីសកម្មភាពហិង្សាតែម្តងទៅ។

លោក ឡេងប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ាង សុខេង ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិក្តាញ់ ឃុំក្តាញ់ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបក្ខពួក បានធ្វើសកម្មភាពហិង្សាមានស្ថានទម្ងន់ទោសកាលពីថ្ងៃទី១៦ខែឧសភា វេលាម៉ោង១៧និង១០នាទី ចំណុចហាងកាហ្វេ១កន្លែង ស្ថិតនៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ទៅលើជនរងគ្រោះឈ្មោះ សុខ ដារា ភេទប្រុសអាយុ១៩ឆ្នាំ។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យនិងគ្នីគ្នាបាននាំគ្នារត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១ នៅចំណុចភូមិកំពុងព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនដៃដល់ខាងលេីត្រូវបានឃាត់ខ្លួន និងបាននាំមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីស្វែងរកបក្ខពួកបន្តទៀត។
លោក ឡេងប៊ុនឡុង បានបញ្ជាក់ថា មូលហេតុដែលជនសង្ស័យវាយទៅលើជនរងគ្រោះកើតចេញពីការប្រចណ្ឌនារីម្នាក់ដែលពីមុននាងជាសង្សារបស់ខ្លូន ហើយស្រាប់តែបែកចិត្តមកលួចស្រលាញ់ជនរងគ្រោះ ទើបធ្វើអោយរូបគេខឹងក៍នាំបក្ខពួកមកធ្វើសកម្មភាពតែម្ដងទៅ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


