Connect with us

ព័ត៌មានជាតិ

ដក​បញ្ឈរ​ជើង មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ ៨២៣ ក្រោយ​​ប្រើ​ហិង្សា​ទៅលើ​មន្ត្រី​ក្រោមឱវាទ​

បានផុស

នៅ

​លោក យឹម វិចិត្រ មេបញ្ជាការ​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៣ ប្រចាំ​ស្រុក​សំឡូត លោកស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចេញ​លិខិត​បង្គាប់​ការ និង​បាន​ចុះ​ប្រកាសនៅ​ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ជុំវិញ​ករណី​ប្រើ​ហិង្សា​ទៅលើ នាយ​ផ្នែក​ភស្តុភា កណ្តាល​ចំណោម​មនុស្ស ដែល​ជា​ការប្រមាថ និង​មើលងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់​ថា ថ្មីៗ​នេះ​មាន​ករណី​ហិ​ង្សា​មួយ​បាន​កើតឡើង​នៅ​ក្នុង​ទីតាំង​វរៈ ៨២៣ ផ្ទាល់​តែម្តង ដោយនៅ​ព្រឹក​នោះ​ ក៏មាន​មន្ត្រីប៉ូលិស​យ៉ាងច្រើន​កុះករ ដែល​ត្រៀម​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណបញ្ជាការ​កងឯកភាព​ស្រុក ក្រោម​អធិបតីភាព​លោក ណុប ដា​រ៉ា អភិបាលរង​ខេត្ត ក្នុងទិសដៅ​ការពារ និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ។ ឯ​អ្នក​បង្ក​ គឺជា​លោក យឹម វិចិត្រ មេបញ្ជាការ​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោកលេខ ៨២៣ ផ្ទាល់​តែ​ម្តង ដែល​បាន​វាយ​ទៅលើ​លោកនាយ​ផ្នែក​ភស្តុភា ទាំង​កណ្តាល​ចំណោម​មនុស្ស ដែល​ជា​ទង្វើ​មួយ​ក្នុងការ​មើលងាយ និង​ប្រមាថ​យ៉ាង​ខ្លាំង​ដល់​មន្ត្រីក្រោមឱវាទ។​

ទីបំផុត​លោក យឹម វិចិត្រ ក៏ត្រូវ​បាន​ការិយាល័យ​បុគ្គលិក កោះហៅ​ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ ហើយ​លោក​ក៏បាន​សារភាព​ថា ពិតជា​បាន​វាយ​ទៅលើ​បុគ្គល​នោះ​ផង​ដែរ គឺ​នៅ​ពេលនេះ ការិយាល័យ​កំពុង​រង់ចាំ​យោបល់ និង​ការសម្រេច​ពី​លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត។​

​នៅ​ព្រឹក​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ស្នងការ​ខេត្ត​បានសម្រេច​ចេញ​លិខិត​បង្គាប់ការ​មួយ​សម្រេច​ដក​លោក យឹម វិចិត្រ មេបញ្ជាការ​វរសេនាតូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៣ ដោយ​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន និង​ប្រគល់​ភារកិច្ច​បណ្តោះអាសន្ន ជូន​លោក វរសេនីយ៍ទោ មាស មឿ​ន ដែល​ជា​មេបញ្ជាការរងឲ្យ​ទទួល​ដឹកនាំ​វរសេនា​តូច នគរបាល​ការ​ពារ​ព្រំដែន​គោក លេខ ៨២៣ រហូតដល់​មានការ​សម្រេច​ជាថ្មី៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម