ព័ត៌មានជាតិ
ពលរដ្ឋនៅរាជធានីភ្នំពេញនឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩គ្រប់ៗគ្នានៅដើមខែកក្កដាឆ្នាំនេះ
យោងតាមសាលារាជធានីភ្នំពេញបានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅក្នុងរាជធានីភ្នំពេញនឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩គ្រប់ៗគ្នានៅដើមខែកក្កដាឆ្នាំ២០២១ខាងមុខនេះខណៈបច្ចុប្បន្នកំពុងចាក់ជួនប្រជាពលរដ្ឋ ចំនួន១១ខណ្ឌហើយមានខណ្ឌខ្លះបានចាក់រួចរាល់និងខណ្ឌខ្លះទៀតកំពុងដំណើរការចាក់។

ខណ្ឌចំនួន១១ខណ្ឌដែលកំពុងដំណើរការចាក់និងបានចាក់រួចហើយនោះ រួមមាន ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌសែនសុខ ខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌច្បារអំពៅ ។
ចំណែកខណ្ឌ៣ទៀតដែលនៅសល់រួមមាន ខណ្ឌដូនពេញ ជ្រោយចង្វារនិងខណ្ឌព្រែកព្នៅសាលារាជធានីភ្នំពេញ នឹងចាក់សម្រាប់ដូសទី១ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែមិថុនានិងសម្រាប់ដូសទី២ចាប់ពីថ្ងៃទី២៥ ខែមិថុនាដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១នៅតាមទីតាំងចំនួន១៤កន្លែងផ្សេងៗ។

ក្នុងនោះនៅខណ្ឌដូនពេញ។ពលរដ្ឋនៅសង្កាត់វត្តភ្នំនិងសង្កាត់ស្រះចក ចាក់នៅសាលាឋមសិក្សាហាំងង៉ោស្រះចក។ សង្កាត់ផ្សារកណ្តាលទី២ សង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារចាស់ចាក់នៅសាលាបឋមសឹក្សានរោត្តម។ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់បឹងរាំងនិងសង្កាត់ជ័យជំនះចាក់នៅអនុវិទ្យាល័យចតុមុខ។
ខណ្ឌជ្រោយចង្វារ ។ពលរដ្ឋរស់នៅសង្កាត់ចតុមុខ សង្កាត់ផ្សារថ្មីទី២ និងសង្កាត់ផ្សារថ្មីទី ៣ ត្រូវចាក់នៅវិទ្យាល័យអនុវត្ត ។ ខណ្ឌជ្រោយចង្វា។ពលរដ្ឋនៅសង្កាត់ព្រែកតាសេក ចាក់នៅវត្ត សេដ្ឋាវ័ន្តវ័នហៅវត្តព្រែកតាគង់ ។ សង្កាត់បាក់ខែងចាក់នៅវត្តសុរិយាពោធិមាសហៅវត្តក្តីចាស់ ។ សង្កាត់កោះដាច់ចាក់នៅមណ្ឌលសុខភាពកោះដាច់ ។ សង្កាត់ជ្រោយចង្វាចាក់នៅមណ្ឌលសុខភាពជ្រោយចង្វារ សង្កាត់ព្រែកលាបចាក់នៅផ្សារ ocic ។

ខណ្ឌព្រែកព្នៅ ។ ពលរដ្ឋនៅ សង្កាត់ព្រែកព្នៅចាក់នៅអនុវិទ្យាល័យព្រែកព្នៅ ។ សង្កាត់សំរោងចាក់នៅមណ្ឌលសុខភាពសំរោង។ សង្កាត់ពញាពន់ចាក់នៅមណ្ឌលសុខភាពពញ្ញាពន់ ។ សង្កាត់ពន្សាំងចាក់នៅសាលាបឋមសិក្សាបឹងប្រិយនិងសង្កាត់គោករការចាក់នៅមណ្ឌលសុខភាពគោករកា។
បើតាម សាលារាជធានីភ្នំពេញដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿននិងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបរបស់ជាតិសំដៅបង្កើតឲ្យមានភាពស៊ាំសហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។

សាលារាជធានីភ្នំពេញសូមក្រើនរំលឹកនិងអំពាវនាវសារជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋដែលត្រូវទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គមពាក់ម៉ាសតម្រងជួរចៀសវាងការឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ដោយត្រូវប្រកាន់ភ្ជាប់ការចូលរួមអនុវត្តនូវវិធានការរដ្ឋាភិបាលនិងវិធានការ៣ការពារនឹង៣កុំរបស់សម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែនហ៊ុនសែនដោយឈរលើស្មារតីស្រឡាញ់ជាតិសហគមន៍គ្រួសារនិងអាយុជីវិតផ្ទាល់ខ្លួនក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយដើម្បីឈានទៅកាត់ផ្ដាច់និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១នៅរាជធានីភ្នំពេញឲ្យបានឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


