Connect with us

ព័ត៌មានជាតិ

ផ្ទុះអាវុធ​មួយគ្រា​ប់​ លើ​យុវជន​ប្រុស​ស្រី​៣​នាក់ ​សង្ស័យ​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​ តែ​មិនបាន​សម្រេច

បានផុស

នៅ

ជនសង្ស័យ​មួយក្រុម ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង បាន​ជិះ​ដេញ​ស្ទាក់​ម៉ូតូ​មួយគ្រឿង​ដោយ​យុវជន​ប្រុស​ស្រី​ចំនួន៣នាក់ ដក​ខ្សែក្រវាត់​វាយ​បណ្ដាល​ឲ្យ​របួស​យុវជន​ពីរ​នាក់ ​រួច​ដក​កាំភ្លើង​បាញ់​គំរាម​១​គ្រាប់​សង្ស័យ​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​ តែ​មិនបាន​សម្រេច បង្ក​ឲ្យ​ការ​ផ្អើលកាលពី​វេលា​ម៉ោង​២និង​៣០នាទី​​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០២១ នៅ​ចំណុច​មុខ​ច្រកចូល​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ជំ​ហៀ​ង​ខាងជើង តាមផ្លូវ​លេខ​៨០ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ ​បាន​ប្រាប់​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូរ​ឌីមួយគ្រឿង និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ខ្មៅ​មួយគ្រឿង​ គ្មាន​ស្លាក​លេខ ជិះ​ដោយ​យុវជន​ប្រុស​ស្រី​ចំនួន៣នាក់​(​ស្រី​ម្នាក់​) ដោយ​ធ្វើដំណើរពី​កើ​តទៅ​លិច ដោយ​រថយន្ត​ធ្វើដំ​ ណើរ​នៅមុខ លុះ​មកដល់​ចំណុចកើតហេតុ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ចំនួន​៥ នាក់​ ជិះ​ម៉ូតូ​ចំនួន៤​គ្រឿង ម៉ាក​ឌ្រី​ម​សង់​ចំនួន​២ គ្រឿង​ ម៉ាក​ហុងដា​ស្កុប​ពី​១​គ្រឿង ​និង​ម៉ូតូ​ធំ​ម៉ាក​XR​មួយគ្រឿង ​ធ្វើដំណើរ​មកពី​ក្រោយ​។

ប្រភព​ដដែល​បាន​បន្តទៀតថា​ ភ្លាមនោះ​ជនសង្ស័យ​ដែលជិះ​ម៉ូតូ​ធំ​បានមក​ស្ទាក់​ពីមុខ​ម៉ូតូ​ជនរង​គ្រោះ រួច​ដក​ខ្សែក្រវ៉ាត់​វាយ​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​យុវជន​២​នាក់ រួច​ដក​កាំភ្លើង​បាញ់​គំរាម​១គ្រាប់​ឡើងលើ ធ្វើ​ឲ្យ​ជនរងគ្រោះ​រត់​ចូលក្នុង​ពេទ្យ​ឲ្យគេ​ជួយ​។ ​បន្ទាប់មក​ជនសង្ស័យ​ក៏​បម្រុង​លើ​ម៉ូតូ​ជនរងគ្រោះ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​លក់ដូរ​នៅក្បែរ​កន្លែងកើតហេតុ​មានការ​ផ្អើលឆោ​ឡោ​ធ្វើ​ឲ្យ​ជនសង្ស័យ​គ្មាន​ឱកាស​រួច​ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​​បាត់ស្រមោល​។​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានដាក់​ការសង្ស័យ​ទៅលើ​ករណី​ខាងលើនេះថា ​សង្ស័យ​ជា​ករណី​ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច​។​

ក្រោយ​កើតហេតុ​គេ​ឃើញ​មាន​វត្តមាន​លោក​មេ​ប៉ុស្តិ៍​សង្កាត់​ស្រះចក បាន​ដឹកនាំ​កូនចៅ​ចុះមក​ពិនិត្យ​និង​សួរនាំ​នៅ​កន្លែងកើតហេតុ រួច​បាន​នាំ​យុវជន​ម្នាក់​ដែល​ជិះ​រថយន្ត​ជា​មិត្តភ័ក្ដិ​ជនរងគ្រោះ​ទៅ​សួរនាំ និងដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​ ដើម្បី​ងាយស្រួល​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវជ្រាវ​តាម​រកមុខ​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម