សន្តិសុខសង្គម
តុលាការផ្តន្ទាទោស លោក William Guang ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់
នៅរសៀលថ្ងៃទី២៩ ខែមករានេះ តុលាការប្រកាសសាលក្រមផ្តន្ទាទោស អតីតប្រធានគណបក្សខ្មែរក្រោក លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួកចំនួន ៣នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេលពី ៤ឆ្នាំ ដល់ ៦ឆ្នាំ ក្នុងសំណុំរឿងចូលប្លន់អ្នកលក់ឡេតាមអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី កាលពីចុងឆ្នាំ២០២១។

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង អតីតប្រធានគណបក្សខ្មែរក្រោក បានដឹកនាំបក្ខពួករបស់ខ្លួនប្រដាប់ដោយអាវុធ បានចូលទៅប្លន់នៅក្នុងផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី។ បន្ទាប់ពីធ្វើសកម្មភាពប្លន់រួចពួកគេបាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុ។ ក្រោយមកប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធអស់ទាំងនោះ។
បើតាមសាលក្រម តុលាការបានផ្តន្ទាទោស អតីតប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លាម គ័ង ដែលជាមេក្លោងធ្វើសកម្មភាពប្លន់ ឱ្យជាប់ពន្ធនាគារចំនួន ០៦ឆ្នាំ។ ចំណែកឈ្មោះ សុវណ្ណ រ៉ានុត តុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៥ឆ្នាំ។ រីឯឈ្មោះ អោ រ៉ាម៉ន តុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ។ ចំណែកឈ្មោះ គេច ម៉ាច ហៅ អាតឿ តុលាការបានសម្រេចដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ។
តុលការបានចោទប្រកាន់ជនជាប់ចោទទាំង៤ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ