ព័ត៌មានជាតិ
គណៈមេធាវី កោះអញ្ជើញលោកមេធាវី កង ឫទ្ធិគីរី ចូលមកបំភ្លឺករណីបង្ហោះសារ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រសួងយុត្តិធម៌
ប្រធាននាយកដ្ឋានអធិការកិច្ច នៃគណៈមេធាវី លោកមេធាវី គឹម វាសនា បានធ្វើលិខិតមួយច្បាប់អញ្ជើញលោកមេធាវី កង ឫទ្ធិគីរី ដើម្បីចូលបំភ្លឺពាក់ព័ន្ធ នឹងករណីបង្ហោះសារលើបណ្តាញសង្គមហ្វេកបុករបស់ខ្លួន ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងយុត្តិធម៌ នេះបើតាមលិខិតចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។
បើតាមលិខិតអញ្ជើញនោះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យចូលបំភ្លឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក នៅទីស្នាក់ការគណៈមេធាវី ស្ថិតនៅខណ្ឌសែនសុខ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា លោកមេធាវី កង ឬទ្ធិគីរី បានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា “ផ្នែកមួយនៃកំណែទម្រង់ប្រពន្ធ័យុត្តិធម៌តូចមួយ៖…. ដោយសារក្រមទិញនៅក្រៅបោះពុម្ភរំលងពីរបីមាត្រាឯណោះ។ តើអ្នកដឹងទេ វាថ្លៃប៉ុន្មាន ? ចម្លើយលឿនទេ គឺ១០០ដុល្លារ សម្រាប់មួយក្បាល។ នេះក៏ដោយសារមន្ត្រីនោះ គ្នាប្រឹងប្រែងស្វែងរកឲ្យផង បើមិនដូច្នោះទេ ខ្ញុំប្រាកដជាស្មុគស្មាញជាមិនខាន។
ក្រោយពីលោកមេធាវី កង ឬទ្ធិគីរីលើកឡើងបែបនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលទាំងស្រុង ហើយអះអាងថា ក្រសួងមិនមានគោលការណ៍បោះពុម្ភសៀវភៅនេះលក់ទេ ហើយការទិញពីអ្នកណាជារឿងបុគ្គល។
លោក គឹម សន្តិភាព បញ្ជាក់យ៉ាងដូច្នេះថា “សូមជំរាបទៅលោកមេធាវី កង ឬទ្ធិគីរី ជ្រាបថា ការផ្សព្វផ្សាយរបស់លោកមេធាវីលើករណីទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ១០០ ដុល្លារក្នុង១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង ព្រោះក្រសួងយុត្តិធម៌ ពុំដែលមានយន្តការណាមួយបោះពុម្ភសៀវភៅនេះដើម្បីលក់នោះទេ”។ បើតាមលោក គឹម សន្តិភាព រឿងទិញសៀវភៅពីបុគ្គលណាមួយនោះ គឺជារឿងបុគ្គល មិនពាក់ព័ន្ធនឹងក្រសួងឡើយ។

លោក គឹម សន្តិភាព បានបញ្ជាក់ជូនសាធារណជនថា សៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌បានបោះពុម្ភផ្សាយតែម្តងគត់នាពេលកន្លងទៅ ក្នុងអំឡុង ឆ្នាំ២០១៣ ដោយប្រើប្រាស់ថវិកាជំនួយរបស់ភាគីបារាំង និងថវិការបស់ជាតិ ហើយបានចែកផ្សាយទូទាំងប្រទេសដោយឥតគិតថ្លៃ ដល់អ្នកពាក់ព័ន្ធទាំងអស់ជាអាទិ៍ មន្ត្រីអនុវត្តច្បាប់ និងគ្រូបង្រៀនផងដែរ រួចរាល់អស់ហើយ ដោយពុំមានការចែកផ្សាយសៀវភៅនេះបន្តទៀតទេ។
លោកបន្តថា ជំនួសឲ្យការចែកផ្សាយសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលអាចអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាញយកឯកសារផ្លូវការនេះមកប្រើប្រាស់ដោយគ្មានការគិតថ្លៃនោះឡើយ។
លោក គឹម សន្តិភាព ក្នុងនាមក្រសួងយុត្តិធម៌ បានសម្តែងការសោកស្តាយចំពោះការផ្សព្វផ្សាយដោយគ្មានការ ទទួលខុសត្រូវក្នុងនាមលោកជាអ្នកដែលមានវិជ្ជាជីវៈច្បាប់មួយរូប និងបានស្នើឲ្យលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


