ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៤៥នាក់ និងអ្នកជាសះស្បើយ៩៥នាក់ ចាប់ពីថ្ងៃ១១ដល់១២ ខែមិថុនានេះ
ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ៤៥នាក់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងនោះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន៩៥នាក់ មន្ត្រីជំនាញធ្វើការពិនិត្យនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យយើងនេះ ក្នុងនោះរកឃើញក្នុងក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ស្រុកថ្មពួក ព្រះនេត្រព្រះជាដើម។
នេះបើតាមការអះអាងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ មានករណីជាសះស្បើយពីជំងឺកូវីដ១៩មានចំនួន៩៥នាក់ បើតាមលទ្ធផលធ្វើតេស្តរហ័សនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញមានជំងឺកូវីដថ្មីដែលជាករណីឆ្លង នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ ពីពលករវិលត្រឡប់មកពីប្រទេសថៃលើបុរសស្ត្រីជនជាតិខ្មែរចំនួន៤៥ នាក់នៅក្នុងខេត្តបន្ទាយមានជ័យនេះ។

រដ្ឋបាលខេត្តសូមជម្រាបជូនបងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយផ្ទាល់សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅត្រួតពិនិត្យនិងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង៤៥នាក់ ខាងលើសូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធនឹងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។


ក្នុងករណីមានការប្រែប្រួលសុខភាពខុសពីប្រក្រតីដូចជាមានកម្ដៅពី៣៧ អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបជាបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តឬមន្ទីរពេទ្យខេត្ត ក្នុងស្រុកឬមណ្ឌលសុខភាពឃុំសង្កាត់និងអាជ្ញាធរមូលដ្ឋាន និងធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ លេខ ០១២.៧៣៤០៤២ .០១២៩៤៨៧៧៩ ក្នុងនោះសូមបងប្អូនប្រជាពលរដ្ឋនិងសាធារណជនមេត្តាជ្រាបជាព័ត៌មាននឹងបន្តចូលរួមអនុវត្តតាមវិធានការ ៣ការពារ ៣កុំជាដាច់ខាត៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



