ព័ត៌មានជាតិ
អាណិតណាស់ ខំជិះម៉ូតូរត់មុខរថយន្តសង្រ្គោះក្នុងបំណងបើកផ្លូវតែជួបគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់
យុវជនម្នាក់ដែលគេស្គាល់ថាជាក្រុមយុវជនស្មក្រ័ចិត្តហើយតែងតែជិះម៉ូតូសុំបើកផ្លូវឲ្យរថយន្តសង្រ្គោះបន្ទាន់បានបើកបរឲ្យឆាប់ដល់មន្ទីរពេទ្យបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ។
យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹង កាលពីវេលាម៉ោង១៧និង០០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យយុវជនម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ។ លោកអធិការរងបានរៀបរាប់ពីហេតុការណ៍នេះថានៅម៉ោងកើតហេតុយុវជនម្នាក់បានបើកម៉ូតូសេ១២៥ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ១IM ៥៣ ៩៥ បានបើកបរពីមុខរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលដឹកអ្នកជំងឺឆ្ពោះទៅមន្ទីរពេទ្យក្នុងទិសដៅពីកើតទៅលិច។

លុះបើកទៅដល់ផ្លូវចូលដេប៉ូខ្សាច់ក្នុងភូមិទួលតាចាន់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅក៏ជ្រុលទៅបុកគូទរថយន្តម៉ាកហៃឡិនឌឺពណ័ខ្មៅពាក់ស្លាកលេខកណ្តាល២A ៨៩ ៦៦ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់សន្លប់បាត់មាត់បាត់កហើយត្រូវបានដឹកយកទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ តែដោយរបួសធ្ងន់ធ្ងរពេកបានដាច់ខ្យល់ស្លាប់ទៅ។
លោកអធិការរងបន្តថា ចំពោះសពជនរងគ្រោះឈ្មោះ ចក់ ទី ភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅផ្ទះលេខ៣៨៨ ផ្លូវម៉ៅ សេទុងសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ ជាយុវជនស្មក្រ័ចិត្ត ដែលតែងតែជិះម៉ូតូសម្រួលចរាចរណ៍មុខរថយន្តសង្រ្គោះមកពីតាមបណ្តាខេត្តចូលមករាជធានីភ្នំពេញ។ ដោយឡែកអ្នកបើកបររថយន្តម៉ាកហៃឡេនឌឺត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ឈ្មោះនួន សុភក្រ័ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខ៤១៦ផ្លូវជាតិលេខ១ភូមិគគីរឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។ លោកអធិការបញ្ជាក់ថាករណីគ្រោះថ្នាក់នេះគឺដោយសារម៉ូតូរបស់យុវជនស្មក្រ័ចិត្តបើកទៅបុកគូទរថយន្តគេពីក្រោយ៕
នរា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


